តារាប្រុស Kai តួឯកប្រុស «ទេពធីតាព្កុលមាស» ជះភាពសង្ហាកាន់តែខ្លាំង
ប្រិយមិត្តដែលធ្លាប់បានទស្សនានៅខ្សែភាពយន្តភាគបុរាណរឿង «ទេពធីតាព្កុលមាស» របស់ស្ថានីយទូរទស្សន៍ CTN ប្រាកដជាបានឃើញហើយនូវរូបសម្រស់របស់តួអង្គឯកប្រុសជាព្រះរាជបុត្រ។
ក្នុងនោះដែរ តួអង្គរូបនេះមានឈ្មោះពិតថា ទៀន អេងលាង ហើយនៅក្នុងវិស័យតន្ត្រីលោកត្រូវបានមហាជន និង អ្នកគាំទ្រស្គាល់ឈ្មោះថា Kai។ មិនត្រឹមតែមានសមត្ថភាពក្នុងការសម្តែងនោះ តែតារាប្រុសសង្ហារូបនេះមានទេពកោសល្យផ្នែកតន្ត្រី និង មានបទចម្រៀង original ផ្ទាល់ខ្លួនផងដែរ។ ក្នុងនោះមានដូចជាបទ «Come to say goodbye» «Good Night» និង «បាតសមុទ្រ» ជាដើម។
ដោយឡែកថ្មីៗនេះ តារាសម្ដែងប្រុសរូបនេះ បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រនារីៗចាប់អារម្មណ៍មិនតិចទេ ក្រោយពីលោកបញ្ចេញរូបភាពប៉ុន្មានសន្លឹកតុបតែងខ្លួនលេងស្ទីលថ្មីជាមួយនឹងវែនតាខ្មៅជះភាពសង្ហាទាក់ភ្នែកខ្លាំង។
រូបភាពទាំងនេះ កំពុងតែត្រូវបានអ្នកគាំទ្រធ្វើការចែករំលែកបន្តគ្នាលើបណ្ដាញសង្គម និង មានពាក្យពេចន៍សរសើរខ្លាំងជាមួយនឹងរូបសម្រស់របស់លោក ជាពិសេសអ្នកគាំទ្រនារីកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍លោកគ្រប់គ្នាផងដែរ៕