Pock សារភាពឥតលាក់លៀម ពីបញ្ហារៀបការជាង ១០ ឆ្នាំ តែមិនទាន់យកកូន
Pock Piyathida ពិធីការិនីល្បីឈ្មោះប្រចាំកម្មវិធី Master Chef ថៃ និង ជាតារាសម្តែងជើងចាស់មួយរូបដែលពោរពេញដោយទេពកោសល្យ និង សមត្ថភាព។
តារាស្រីវ័យ ៤៦ ឆ្នាំរូបនេះ គឺជាសិល្បៈការិនីឆ្នើមមួយរូប ដែលតែងទទួលបានការកោតសរសើរ ព្រោះមានទាំងព្រម ទាំងរូបសម្បត្តិ អត្តចរិតល្អ និង ជាមនុស្សឆ្លាតហើយពូកែក្នុងការធ្វើការ។
បើនិយាយពីជីវិតផ្ទាល់ខ្លួនវិញ Pock បានរៀបការជាមួយតារាសម្តែងប្រុស Tuck Napassakorn នៅឆ្នាំ ២០១២ ដោយគិតមកទល់ពេលនេះគឺជិត ១០ ឆ្នាំហើយ ប៉ុន្តែអ្នកទាំង ២ ពុំទាន់មានកូនមួយគ្រាប់នោះឡើយ។
មានមតិជាច្រើនតែងចោទសួរ អំពីបញ្ហាមួយនេះ ដែលជាហេតុនាំឱ្យ Pock ចេញបកស្រាយថា ៖ «ចំពោះបញ្ហាទំនាស់គឺមិនមានទេ! តែមូលហេតុដែលខ្ញុំមិនចង់មានកូន ព្រោះតែខ្ញុំមិនចង់ឱ្យពាក្យថា កូនកើតមកមានបន្ទុកតាំងពីកំណើតត្រូវធ្លាក់ទៅកាន់គាត់ តែគាត់ត្រូវមើលថែពេលឪពុកម្តាយចាស់ទៅ ត្រូវរកលុយចិញ្ចឹម ឬ មានសម្ពាធអ្វីបែបនេះ។ ហើយបើយើងដាក់សម្ពាធ ឬ មានការគិតបែបនេះតាំងតែពីកូនមិនទាន់ចាប់កំណើត ខ្ញុំគិតថាយើងជាមនុស្សអាត្មានិយមពេកហើយ»។
«ហើយខ្ញុំក៏ធ្លាប់គិតថាវាមិនមានជាបញ្ហាធំដុំអីនោះទេ ព្រោះបច្ចុប្បន្នគឺមានការងារច្រើន ហើយប្រសិនបើមានកូនក៏ខ្ញុំមិនអាចមានពេលវេលាគ្រប់គ្រាន់មើលថែគាត់ ហើយបើមានខ្ញុំមិនប្រាថ្នាឱ្យកូនរស់នៅមើលថែនោះទេ ខ្ញុំចង់ឱ្យគាត់ប្រើជីវិតរស់នៅតាមដែលគាត់ចង់បាន ហេតុដូចនេះ មានឬមិនមានវាស្រេចតាមវាសនាចុះ តែរឿងមួយដែលខ្ញុំច្បាស់ក្នុងចិត្តគឺប្រសិនជាយកកូន ខ្ញុំមិនដាក់សម្ពាធ ឬបន្ទុកឱ្យកូននោះឡើយ»៕
ប្រភព៖ Teenee