មិនត្រឹមតែស្អាត លីនដា បង្ហើបកាលនៅរៀន ពូកែមុខវិជ្ជា ២ នេះជាងគេ
ប្រិយមិត្តទស្សនិកជន ជាពិសេសមិត្តៗយុវវ័យភាគច្រើនប្រាកដជាបានស្គាល់ លីនដា ដែលមហាជនភាគច្រើនហៅនាងថា លីន កំពុងទទួលបានការគាំទ្រខ្លាំងពីយុវវ័យ ដោយសារតែនាងមិនត្រឹមតែមានរូបសម្រស់ទាក់ទាញទេ តែកន្លងមកស្រីស្អាតរូបនេះក៏មានសមត្ថភាពផ្នែកសិល្បៈធ្វើឱ្យមហាជនចាប់អារម្មណ៍មិនធម្មតាដែរ។
រឿងដែលមហាជនកាន់តែចាប់អារម្មណ៍ក្រៅពីទេពកោសល្យផ្នែកសិល្បៈ ស្រីស្អាត លីន ក៏ត្រូវបានគេដឹងថាជាសិស្សពូកែម្នាក់។
លីន ធ្លាប់បង្ហើបនៅក្នុងកម្មវិធីជជែកកម្សាន្ត «អ្នកជិតខាង» កាលពីពេលថ្មីៗនេះថា ចាប់តាំងពីតូចមក លីន មិនធ្លាប់រៀនត្រួតថ្នាក់នោះទេ ហើយលើសពីនេះ នាងថែមទាំងទទួលបានចំណាត់ថ្នាក់ទាបបំផុតត្រឹមលេខ ៧ ក្នុងចំណោមសិស្សទាំងអស់ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ លីន បានទម្លាយត្រង់ៗថា កាលនៅរៀនវិទ្យាល័យ នាងគឺជាសិស្សពូកែផ្នែកអក្សរសាស្រ្តខ្មែរ និង រូបវិទ្យាទៀតផង៕