បង្ហាញមុខជំនួញពាន់លានរបស់គ្រួសារ James Ma ដឹងហើយទន់ជង្គង់ស្រ៊ឹប
តារាសម្តែងរូបសង្ហាកំពុងមានប្រជាប្រិយភាពខ្ពស់ James Ma ដែលតែងធ្វើឱ្យហ្វេនៗនារីធ្លាក់ក្នុងរណ្តៅមន្តស្នេហ៍ តាមរយៈរូបសម្បត្តិ អត្តចរិត ព្រមទាំងសមត្ថភាព បូករួមនឹងទេពកោសល្យសម្តែង ដែលមានទាំងព្រម។
តារាប្រុសរូបនេះ ត្រូវបានគេស្គាល់ថា ជាទាយាទកូនសេដ្ឋីដែលមានមុខជំនួញតម្លៃរាប់ពាន់លានបាតប្រចាំប្រទេសថៃ ដែលទោះមិនធ្វើអ្វីក៏មានលុយចាយពេញដៃ តែ James បានប្រកាសក្តែងៗថាមិនរស់ដេកចាយទ្រព្យសម្បត្តិ ចង់រកចំណូលដោយសមត្ថភាពខ្លួនផ្ទាល់។
យ៉ាងណាមិញ គេបានរកឃើញថាក្រុមគ្រួសាររបស់ James គឺក្តោបក្តាប់មុខជំនួញផ្នែកនាំចេញ-ចូលទំនិញ និង អចលនទ្រព្យ ដោយមានក្រុមហ៊ុនឈ្មោះថា Gemopolis។
ក្រុមហ៊ុននេះបានកាប់កាប់គម្រោងសាងសង់ និង អភិវឌ្ឍ អចលនទ្រព្យ ដោយក្នុងនោះមានតំបន់ឧស្សាហកម្មដែលប្រមូលផ្តុំទៅដោយ ហាងទំនិញ ហាងត្បូង គ្រឿងអលង្ការ ទូរគមនាគមន៍ មន្ទីរពេទ្យ ផ្សារទំនើប រោងចក្រ ដែលមានកម្ពស់ ៥ ជាន់ លំនៅដ្ឋាន និង ហាងអាជីវកម្មផ្សេងៗ។ មានដីនៅសល់ប្រហែលជា ៦០០ រ៉ៃ ដែលកំពុងត្រៀមអភិវឌ្ឍន៍ និង ទទួលអ្នកវិនិយោគទុនបន្ថែម៕