ល្បីថាតម្លៃខ្លួនស៊ីថ្លៃ ម្តង ៣ លានដុល្លារ ស្រាប់តែ Bow ចេញមុខឆ្លើយតបយ៉ាងត្រជាក់
មួយរយៈចុងក្រោយនេះ តារាស្រី Bow Maylada ហាក់កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាខ្លាំង មិនថារឿងរ៉ាវផ្តើមស្នេហ៍ថ្មីរបស់នាងជាមួយនឹងកំលោះសង្ហា Alek នោះទេ។ ជាពិសេស ថ្មីៗនេះទៀត មហាជនជាច្រើនកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីធ្លាយដំរួយមកថា តារាស្រី Bow Maylada ជាតារាស្រីម្នាក់ដែលទទួលបានតម្លៃខ្លួនថ្លៃលើការងារជាអ្នកតំណាងផលិតមួយរហូតទៅដល់ ១០០ លានបាត ដែលស្មើនឹងទឹកប្រាក់ដុល្លារ ៣ លានដុល្លារឯណោះ។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍នេះដែរ តារាស្រី Bow Maylada ក៏បានបង្ហើបយ៉ាងច្បាស់ៗនៅក្នុងកម្មវិធីមួយដោយមិនលាក់លៀម ខណៈពេលដែលអ្នកសម្ភាសសួរទៅកាន់នាងយ៉ាងដូច្នេះថា ៖ «ល្បីថា Bow Maylada មានតម្លៃខ្លួនជាអ្នកតំណាងថ្លៃរហូត ៣ លានដុល្លារពិតឬទេ?»។ ជាមួយគ្នានោះដែរ តារាស្រី Bow Maylada ក៏បានតមដោយមិនលាក់លៀមថា ៖ «មិនដល់ម្ល៉ឹងទេ ក្នុងធនាគារមានត្រឹមលេខ ១០ នៅឡើយ»។
ក្នុងនោះដែរ នាងក៏បានបន្ថែមទៀតថា នាងអរគុណណាស់សម្រាប់អ្នកគ្រប់គ្រងកម្មវិធីផ្សេងៗដែលតែងតែផ្តល់ឱកាសដល់រូបនាងកន្លងមក៕
ប្រភព៖ daradaily