មិនសូវបង្ហាញទេ តែជីវិតឯកជនប្តីប្រពន្ធ Nat myria និង Aum Atichart អភិជនញាក់សាច់តែម្ដង
បើនិយាយចំពោះគូស្នេហ៍របស់តារាប្រុសស្រីថៃលោក Aum Atichart និង តារាសម្តែងស្រី Nat myria វិញ មកទល់ពេលនេះជាង ៧ ឆ្នាំទៅហើយ ដែលអ្នកទាំងពីរបានចាប់ដៃគ្នា រស់នៅយ៉ាងមានសុភមង្គល។ ជាពិសេស បើទោះបីជាជាង ៧ ឆ្នាំមកនេះអ្នកទាំងពីរនៅពុំទាន់ទទួលបានតំណក់ឈាមស្នងត្រកូលម្នាក់នៅឡើយក្តី តែជីវិតប្តីប្រពន្ធអ្នកទាំងពីរផ្អែមល្ហែមទៅមុខជារឿយៗហាក់មិនរីងស្ងួតបន្តិចសោះឡើយ។
ជាក់ស្តែង បើងាកទៅមើលពីជីវិតរស់នៅសព្វថ្ងៃរបស់ប្តីប្រពន្ធគូនេះ មហាជនឃើញហើយពិតមិនច្រណែលមិនបានឡើយ ពីការរស់នៅយ៉ាងហាយសូស៊ីវីល័យតែម្តង ជាមួយរបស់របរប្រើប្រាស់ប្រេ៊នៗ ឡានជិះទំនើបៗ ផ្ទះរស់នៅប្រណីតស្កឹមស្កៃអភិជនមិនចាញ់តារាជួរមុខផ្សេងៗឡើយ។
ជាពិសេស ថ្មីៗនេះអ្នកទាំងពីរក៏បានបង្ហើបទៅកាន់សារព័ត៌មានក្នុងស្រុករបស់ថៃមួយថា អ្នកទាំងពីរមិនសូវលេចមុខនៅក្នុងការសម្តែងនោះទេ ព្រោះតែរវល់កាន់កាប់មុខជំនួញរហូតដល់ទៅ ៣ ឯណោះ ដែលនៅក្នុងមុខជំនួញដែលអ្នកទាំងពីរកំពុងតែដំណើរការនេះដែរ បើគិតជាសាច់លុយត្រួសៗ គឺចំណាយអស់ ១ លាន់ដុល្លារទៅហើយ។
យ៉ាងណាមិញ គ្រាន់តែឃើញបែបនេះហើយ មហាជនពិតលួចច្រណែនមិនស្ទើរឡើយចំពោះប្តីប្រពន្ធរបស់អ្នកទាំងពីរ ព្រោះមិនត្រឹមតែជាតារាល្បីរស់នៅយ៉ាងមានសុភមង្គលនោះទេ តែសម្រាប់ការរស់នៅប្រចាំថ្ងៃវិញក៏អភិជនមិនធម្មតាឡើយ៕
ប្រភព៖ Treesweat