អាយុ ៦៥ ឆ្នាំហើយ តែតារាស្រី Deuntem ស៊ូនៅក្រមុំចាស់ ព្រោះគិតថាគ្មានស្នេហាក៏អាចរស់បាន
បើនិយាយពីកំពូលតារាសម្ដែងជើងចាស់ថៃជឿថាប្រិយមិត្តអាចនឹងស្គាល់រួចមកហើយ តារាស្រី Deuntem Salitul ដែលបច្ចុប្បន្នមានអាយុ ៦៥ ឆ្នាំ ក៏ប៉ុន្តែអាជីពជាអ្នកសម្ដែងលោកស្រីនៅតែបន្តមិនបោះបង់ឡើយ។ ជាកំពូលតារាស្រីម្នាក់ដែលសម្ដែងបានគ្រប់ទម្រង់មិនថាកាចស្លូត ឬ ឆ្កួតជាអីសុទ្ធសឹងតែតារាស្រីរូបនេះសម្ដែងបានទាំងអស់។
ប្រឡូកចូលក្នុងសិល្បៈមកអស់ជាច្រើនឆ្នាំ លោកស្រី Deuntem បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឱ្យល្បីរន្ទឺខ្ទរខ្ទារពេញប្រទេស។ ទោះបីមានអាយុ ៦៥ ឆ្នាំទៅហើយក្ដី តែតារាស្រីជើងចាស់ពេញដោយសមត្ថភាពរូបនេះនៅតែមានសម្រស់ស្រស់ស្អាតថែមទាំងលេងខ្លួនមិនធម្មតាថែមទៀតផង។
មានអាយុ ៦៥ ឆ្នាំទៅហើយ តែគេឃើញថា តារាស្រីរូបនេះហាក់ពុំទាន់មានគ្រួសារ ឬ កូនចៅនោះទេ ដោយបច្ចុប្បន្នលោកស្រីស្ពាយភាពនៅលីវរបស់ខ្លួននៅឡើយ។ ជុំវិញរឿងមិនយកគ្រួសារនេះ តែងធ្វើឱ្យមហាជនកើតក្ដីងឿងឆ្ងល់ជារឿយៗ បើសិនជាអ្នកពុំបានដឹងពីប្រវត្តិលោកស្រីវិញច្បាស់ចាយល់ថាលោកមានកូនមានចៅបាត់ទៅហើយតែតាមពិតលោកស្រីរស់នៅខ្លួនមួយដដែល។
បើតាមបទសម្ភាសក្នុងកម្មវិធីកម្សាន្តមួយកាលពីពេលកន្លងទៅ លោកស្រី Deuntem បានទម្លាយថា ៖ «មូលហេតុដែលលោកស្រី មិនព្រមយកគ្រួសារពីព្រោះថា លោកស្រីមិនឯកា រាល់ថ្ងៃលោកស្រីពេញចិត្តនូវជីវិតនៅម្នាក់ឯងរបស់លោកស្រី ព្រោះលោកស្រីយល់ថាគ្មាននរណាម្នាក់ដែលស្រឡាញ់លោកស្រីពិតប្រាកដដូចខ្លួនលោកស្រីឡើយ។ ដូចនេះការមិនមានស្នេហានេះក៏មិនជាបញ្ហា គ្មានស្នេហាក៏លោកស្រីអាចរស់នៅបាន។ ជាពិសេសតារាស្រីរូបនេះបានបន្តថា គួរតែធ្វើឱ្យខ្លួនឯងមានក្ដីសុខ មានលុយចាយ និង សុខភាពល្អប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ»៕