ស្គាល់គាត់ឬទេ? ទម្លាយរូបដ៏កម្ររបស់ ហាក់ ស្រីមុំ បវរកញ្ញាខ្មែរល្បីឆ្នាំ ១៩៩៣ មើលជ្រុងណាក៏ស្អាត
ពិតណាស់ ថ្វីដ្បិតតែកាលពីទសវត្សរ៍ទី ៩០ វិស័យបវរកញ្ញា មិនទាន់មានរីកចម្រើនដូចសម័យបច្ចុប្បន្ន ប៉ុន្តែចំពោះបវរកញ្ញាដែលត្រូវបានជ្រើសរើសក្លាយជាម្ចាស់មកុដកាលជំនាន់នោះ ក៏សុទ្ធសឹងតែមានទាំងសមត្ថភាព ចំណេះដឹង ជាពិសេសរូបសម្រស់ស្រស់ស្អាតខ្លាំងផងដែរ។
ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំប្រិយមិត្តទៅចាប់អារម្មណ៍ចំពោះ បវរកញ្ញាកម្ពុជាមួយរូប ដែលមានឈ្មោះល្បីល្បាញខ្លាំងកាលពីឆ្នាំ ១៩៩៣ គឺបវរកញ្ញា ហាក់ ស្រីមុំ មកពីខេត្តកណ្ដាល ដែលជាម្ចាស់ជ័យលាភីបវរកញ្ញាកម្ពុជាលេខ១ប្រចាំ ១៩៩៣ នោះ។
បវរកញ្ញារូបនេះ ទទួលបានការចាប់អារម្មណ៍ និងស្រឡាញ់គាំទ្រខ្លាំងពីមហាជនជាច្រើនជាមួយនឹងអត្តចរិកដ៏ល្អទន់ភ្លន់ និងរូបសម្រស់ដ៏ស្រស់ល្អគយគន់ ទាំងរូបរាង ទម្រង់មុខមាត់ស្រស់ផូរផង់ឥតទាស់របស់នាង។
យ៉ាងណាមិញ បវរកញ្ញារូបនេះ បើងាកទៅមើលពីជីវិតឯកជនរបស់នាង នាពេលបច្ចុប្បន្ននេះ តាមបណ្ដាញសង្គម Miss Cambodia បវរកញ្ញាកម្ពុជា បានឱ្យដឹងថា អ្នកនាង កំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក ដែលបានស្ពាយឈ្មោះជាស្រីមេម៉ាយកូន ៣ រូបស្រស់សម្រស់នៅតែខ្ញង់ ដោយស្វាមីរបស់នាងបានលាចាកលោកអស់រយៈពេលជាង ១០ ឆ្នាំកន្លងទៅហើយនោះ៕
សូមទស្សនារូបភាពនៃរូបសម្រស់បវរកញ្ញា ហាក់ ស្រីមុំ កាលពីឆ្នាំ ១៩៩៣ ខាងក្រោម៖
រូបភាព ហាក់ ស្រីមុំ បច្ចុប្បន្ន៖