អភិជនមែន! គ្រាន់តែឡានជិះលេងរបស់ Jaonaay មួយគ្រឿង មានតម្លៃអាចទិញផ្ទះល្វែងបាន ៤ ជុង
ប្រិយមិត្តអ្នកតាមដានសិល្បៈថៃប្រាកដជាស្គាល់ជាក់ជាមិនខានតារាចម្រៀងប្រុសវ័យក្មេង Jaonaay ដែលជាកូនប្រុសរបស់កំពូលតារាចម្រៀងលំដាប់ប្រទេសថៃលោក J Jetrin Wattanasin ។ បច្ចុប្បន្នមានអាយុ ២១ ឆ្នាំ ក្នុងនោះរូបគេកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ស្រទាប់យុវវ័យសម័យថ្មី។
បើក្រឡេក មើលជីវិតរបស់តារាប្រុសរូបនេះវិញ ខណៈដែលមានឪពុកជាតារាសេដ្ឋីលំដាប់ប្រទេសផង បាននាំឱ្យជីវិត Jaonaay រស់នៅក្នុងគំនរទ្រព្យយ៉ាងច្រើនស្តុកស្តម្ភ និង មានលុយចាយមិនចេះខ្វះ។ ទោះបីជាឪពុកម្តាយមានទ្រព្យច្រើនហូរហៀរមែនក៏តារាប្រុសរូបនេះផ្តេកផ្ដួលចាយលុយឪពុកម្តាយដែរ គឺតារាប្រុស Jaonaay ប្រឹងរកលុយដោយខ្លួនឯងមិនរំពឹងតែលុយអ្នកផ្ទះនោះទេពិតជាកូនល្អណាស់។
ដោយឡែក ទន្ទឹមនឹងជីវិតមានប្រាក់កាសចាយមិនចេះខ្វះនេះ គេក៏ឃើញតារាប្រុស Jaonaay លេងសម្ភារនិយមមិនស្ទើរនោះដែរ។ បើងាកទៅមើលតម្លៃឡានរបស់តារាប្រុសរូបនេះវិញ ពិតធ្វើឱ្យមហាជនដកកចំហរមាត់ជាមិនខាន។
សព្វថ្ងៃ Jaonaay ជិះឡានម៉ាកល្បី Porsh 911 CarreraS ដែលមានតម្លៃ ១៣ លានបាត ប្រមាណជាជិត ៤០ ម៉ឺនដុល្លារឯណោះ។ ហើយតម្លៃនេះប្រសិនជាទិញផ្ទះវិញ គឺអាចទិញបាន ៤ ល្វែងរស់នៅយ៉ាងស្រួល។ ជាមួយនឹងជីវិត ហាយសូររបស់តារាប្រុសរូបនេះ តែងត្រូវបានមហាជនលួចច្រណែន រីឯស្រីៗ វិញរមែងតែងប្រាថ្នារូបគេធ្វើជាគូស្នេហ៍គ្រប់ៗគ្នា៕