មហាជនគាំង ក្រោយឃើញស្វាមីរបស់ Janie និយាយពាក្យអ៊ីចឹងដាក់នាង
នាង Janie Tienphosuwan គឺកំពូលតារាស្រីម្នាក់ដែលមានសមត្ថភាពពូកែ និង ទទួលបានការសរសើរខ្លាំងពីមហាជនអ្នកគាំទ្រ។ ជាពិសេស មិនថាកន្លងទៅប៉ុន្មានឆ្នាំនោះទេ បើនិយាយពីសម្រស់នាងវិញនៅតែស្រស់ស្អាតស្បែកហ្មត់រលោងដូចដើម។
បច្ចុប្បន្ន កំពូលតារាស្រីរូបនេះ មានអាយុ ៤០ ឆ្នាំហើយ ព្រមទាំងមានស្វាមីសង្ហា និង កូនស្រីម្នាក់ឃ្យូដគួរឱ្យស្រឡាញ់ទៀតផង។ ដោយឡែកថ្មីៗនេះ តារាស្រី Janie ពិតធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនាងចេញមកបង្ហោះរូបភាពតែងខ្លួនចងសក់បែបកូនក្មេង ស្លៀកពាក់បែបឃ្យូដៗ ដែលនាំឱ្យមហាជនលាន់មាត់គ្រប់គ្នាថានាង មិនសមជាមនុស្សមានអាយុ ៤០ ឆ្នាំ។
បើតាមរូបរាង រូបសម្រស់គឺជាមនុស្សស្រីមានអាយុ ត្រឹម ២០ ឆ្នាំប៉ុណ្ណោះ ព្រោះថា Janie ពិតជាស្រស់ស្អាត និង ក្មេងជាងវ័យណាស់។ មិនថាតែមហាជនទេដែលយល់ថានាងមិនមែនអាយុ ៤០ សូម្បីតែប្តីរបស់នាងលោក Mickey ក៏ភ្ញាក់ផ្អើលនឹងសម្រស់ប្រពន្ធខ្លួនដែរ ថែមទាំងពោលពាក្យបែបនេះទៀត «គ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណឬនៅប្អូន?»។
មូលហេតុដែលលោក Mickey សួរបែបនេះក៏ព្រោះតែមើលឃើញសម្រស់ប្រពន្ធរបស់ខ្លួនក្មេងពេក ហាក់មិនសមជាអ្នកមានអាយុ ៤០ ឆ្នាំ ឡើយ។ លើពីនោះក៏មានមហាជនអ្នកគាំទ្រជាច្រើនបានចូលទៅខមមិនអួតសរសើរតារាស្រី Janie ពេញគណនីអ៊ីនស្ត្រាក្រាម៕