Yam ដាច់ចិត្តទម្លាយសម្ពន្ធភាពជាមួយបុរសអ្នកជំនួញ ដោយមានគូស្នេហ៍ Taew ជាមេអណ្តើក
Yam Matira តួឯកស្រីកំពុងមានប្រជាប្រិយភាពប្រចាំប៉ុស្តិ៍លេខ ៣ ដែលមានរូបសម្រស់ស្រស់ស្អាត រាងតូចច្រឡឹង តែពោរពេញដោយសមត្ថភាព និង ទេពកោសល្យ។
ថ្មីៗនេះតារាស្រីរូបនេះ សាងភាពចាប់អារម្មណ៍ដល់មហាជនជាខ្លាំង តាមរយៈរឿងថ្មីដែលទើបនឹងចាក់ផ្សាយចំណងជើងថា «ពេជ្ឈឃាតច័ន្ទចាវ (เพชฌฆาตจันทร์เจ้า)» ដោយចាប់ដៃគូជាមួយតារាប្រុស Great Warintorn។
ក្រៅពីការសម្តែងជីវិតស្នេហារបស់ Yam ក៏កំពុងតែធ្វើឱ្យមហាជនចាប់ភ្លឹកផងដែរ ព្រោះតែនាងបានទម្លាយថា ៖ «នាងទទួលស្គាល់ថានាងមានទំនាក់ទំនង ជាមួយបុរសអ្នកជំនួញក្រៅរង្វង់សិល្បៈជាង ២ ឆ្នាំ ហើយ ដោយនាងបានស្គាល់បុរសម្នាក់នេះតាមការណែនាំពីគូស្នេហ៍របស់តារាស្រី Taew ដែលជាមិត្តរួមក្រុមហ៊ុន»។
«សម្ពន្ធភាពរវាង Yam និងបុរសម្នាក់នេះគឺមិនមានបញ្ហាអ្វីទេ ពួកយើងចុះសម្រុងគ្នាល្អ ហើយគាត់ក៏ជាមនុស្សយល់ចិត្តមួយរូប ដែលមានចរិតចាស់ទុំ និងមើលថែនាងបានយ៉ាងល្អ។ នាងមិនធ្លាប់គិតថាលាក់បាំង ឬ បើកចំហរអ្វីនោះទេ គ្រាន់តែសុំថាបើសិនស្រលាញ់គ្នា រស់នៅចុះសម្រុងគ្នាមិនមានបញ្ហាក៏គ្រប់គ្រាន់ ហើយសប្បាយចិត្ត»។
«នាងបានស្គាល់គាត់ជាង ២ ឆ្នាំហើយ តាមរយៈការណែនាំរបស់លោក Pranai ដោយគាត់ជាអ្នកសម្របសម្រួល ហើយបុរសអ្នកជំនួញម្នាក់នេះត្រូវជាមិត្តភក្តិរបស់លោក Pranai ផងដែរ តែពួកគេមិនមែនជាដៃគូអាជីវកម្មអ្វីនោះទេ គឺជាមិត្តដែលរាប់អានគ្នា និងស្គាល់គ្នា។ ក្រោយស្គាល់គាត់ខ្ញុំក៏គិតថាគាត់ជាមនុស្សល្អ ជាមនុស្សមានហេតុផល មានចរិតចាស់ទុំ ហើយក៏ធ្លាប់បានជួបឪពុកម្តាយខ្ញុំ ហើយពួកគាត់ក៏ពេញចិត្ត និងសប្បាយចិត្ត បើខ្ញុំសប្បាយចិត្ត»៕
ប្រភព៖ Teenee