បើកបង្ហាញមុខជំនួញបន្តវង្សត្រកូលជាង ២០០ ឆ្នាំរបស់ Sam Yuranunt ដឹងហើយ ញាក់សាច់!
ជឿជាក់ថាប្រិយមិត្ត ដែលនិយមតាមដានរឿងភាគថៃប្រាកដជាស្គាល់ច្បាស់ Sam Yuranunt តារាចម្រៀង និងសម្តែងជើងចាស់ដែលល្បីឈ្មោះខ្លាំងនាយុគសម័យ ៩០ ជាង រហូតមកទល់បច្ចុប្បន្ននៅតែជាតារាមានឥទ្ធិពលមួយរូបប្រចាំប្រទេសថៃ។
ក្រៅពីអាជីពជាអ្នកសិល្បៈ តារាប្រុសរូបនេះត្រូវបានគេស្គាល់ថា ជាអ្នកជំនួញឆ្នើមមួយរូបដែលបន្តវង្សត្រកូលពីក្រុមគ្រួសារ។ លោក Sam គឺជាម្ចាស់សណ្ឋាគារ Panacee Grand Hotel ដែលមានចំនួន ៧១ បន្ទប់នៅឯប្រទេសអាល្លឺម៉ង់។
សណ្ឋាគារមួយនេះ គឺមានតម្លៃរាប់ម៉ឺនលានបាត និងមានអាយុកាលជាង ២០០ ឆ្នាំ ដោយបានបង្កើតឡើងតាំងពីឆ្នាំ ១៨២៣ មកម្ល៉េះ ជាមរតកបន្តវង្សត្រកូល។ សណ្ឋាគារនេះក្នុងមួយយប់មានតម្លៃចន្លោះពី ១១០ ដុល្លារ ទៅ ៥០០ ដុល្លារ តាមប្រភេទបន្ទប់៕
ប្រភព៖ MGR Online