បុរសអភិជន Note ធ្លាប់ជាគូស្នេហ៍របស់កំពូលតារាស្រី ២ ដួង មុនជាប់ស្នេហ៍ Patricia
ក្រៅពីការសម្តែង និងរូបសម្រស់ រឿងរ៉ាវស្នេហាច្របូកច្របល់ក្នុងសង្គមសិល្បៈថៃ គឺជារឿងគួរជាទីចាប់អារម្មណ៍មួយរបស់ប្រិយមិត្តអ្នកគាំទ្រ ជាពិសេសគឺតារាល្បីៗលំដាប់ជួរមុខដែលមានជួបមានបែកជាច្រើនគូ។
ក្នុងនោះរឿងស្នេហ៍របស់តារាស្រី Patricia និងបុរសហាយសូ Note Vises ដែលជាទាយាទសេដ្ឋីមានមុខជំនួញម៉ឺនលានប្រចាំប្រទេសថៃ ក៏ហាក់មានសន្ទុះមិនធម្មតានោះដែរ ព្រោះអ្នកទាំងពីរម្នាក់ៗសុទ្ធតែមាន Background មិនធម្មតា។
យ៉ាងណាមិញ មុននឹងជាប់ជំពាក់ស្នេហាជាមួយ Patricia បុរសហាយសូ Note ធ្លាប់មានប្រវត្តិស្នេហាជាមួយតារាស្រី ២ រូបនេះ៖
១. Aum Patchrapa
លោក Note និង Aum បានទាក់ទងគ្នាមួយរយៈ ដោយមានពេលវេលាផ្អែមល្ហែមជាមួយគ្នាជាច្រើន។ ប៉ុន្តែចំណងស្នេហ៍អ្នកទាំងពីរត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០១១ ដោយហេតុផលគឺមិនចុះសម្រុងគ្នា ហើយត្រលប់មកប្រើជីវិតថ្មីរាងៗខ្លួនវិញ។
២. នាង Poo Praiya
ក្រោយបែកគ្នាជាមួយ Aum បុរសអភិជន Note Vises បានមកសាងស្នេហ៍ថ្មីជាមួយ នាង Poo Praiya ដែលជាកំពូលតារាស្រីមួយរូបទៀតប្រចាំប្រទេសថៃ មានរូបសម្រស់ស្រស់ស្អាតមិនធម្មតា។ អ្នកទាំងពីរទាក់ទងគ្នាបានជាង ៥ ឆ្នាំ រហូតធ្លាប់មានព័ត៌មានថាត្រៀមចូលរោងការទៀតផង។ ប៉ុន្តែគួរឱ្យសោកស្តាយ Poo និង Note បានបញ្ចប់ចំណងស្នេហ៍នេះដោយស្ងាត់ៗ បន្សល់ឈ្មោះត្រឹមជាមិត្តនឹងគ្នាប៉ុណ្ណោះ៕