ក្តុលក្តួល! Jisoo ធ្វើរឿងនេះទាំងអាល័យ ជូនដំណើរតួសម្ដែងស្រី រឿង «Snowdrop» ជាលើកចុងក្រោយ
កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មានដែលថាតារាសម្ដែង Kim Mi Soo បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ ដោយមូលហេតុនៃការស្លាប់របស់នាងមិនទាន់ត្រូវបានប្រភពច្បាស់លាស់ណាមួយទម្លាយឡើយ។
គួររំឭកផងដែរថា Kim Mi Soo នាងទើបតែលេចមុខនៅក្នុងរឿងភាគ «Snowdrop» នៅក្នុងឆ្នាំ ២០២២ នេះ មិនទាន់នឹងចាក់បញ្ចាំងចប់ស្រួលបួលនោះទេ ដោយបានដើរតួជាមិត្តស្និទ្ធស្នាលរបស់ Jisoo។ ហើយពិធីបុណ្យសពរបស់នាង បានរៀបចំបញ្ចុះនៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២។
នៅថ្ងៃនោះដែរ ក៏បានឃើញ Jisoo សមាជិក BLACKPINK បានធ្វើការបង្ហោះរូបថតក្រោយឆាកច្រើនសន្លឹក ដែលបានថតរួមគ្នាជាមួយនឹងតារាសម្ដែង Kim Mi Soo នៅលើInstagram ផ្ទាល់របស់នាង ដែលធ្វើឱ្យអ្នកគាំទ្ររាប់លាននាក់ និង មិត្តរួមការងារដែលបានកាន់ទុក្ខដល់ Mi Soo បង្ហាញអារម្មណ៍រំជួលចិត្តជាខ្លាំង។ បន្ទាប់ពីពួកគេបានឃើញរូបភាពរីករាយពេញដោយស្នាមញញឹមរបស់នាង វាហាក់ដូចជាលឿនពេកហើយសម្រាប់ការបាត់បង់មិត្តរួមការងារ និង មិនអាចជួយអ្វីបានក្រៅពីសោកស្តាយស្រណោះអាល័យ៕