អ្នកគាំទ្រគាំងនិយាយមិនចេញ ពេលផ្ទឹមសម្រស់ Kim Bum សមាជិក F4 កូរ៉េ កាលពី ១៣ឆ្នាំមុន និង ឥឡូវ
ជឿថាប្រិយមិត្តអ្នកគាំទ្រដែលនិយមទស្សនារឿងភាគកូរ៉េ ពិតជាមិនរំលងនោះទេ ជាមួយនឹងរឿងភាគដ៏ល្បី «Boys Over Flowers» កាលពីឆ្នាំ ២០០៩ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង និង មានការទស្សនាច្រើនលើសលប់ផងដែរ។
ដោយឡែកថ្ងៃនេះ យើងនឹងលើកយកតួអង្គសម្ដែងប្រុសមួយរូប ក្នុងចំណោមតារាសម្ដែងក្រុម F4 កូរ៉េ គឺ លោក Kim Bum រហូតមកដល់ពេលនេះមានរយៈពេល ១៣ឆ្នាំមកហើយ បន្ទាប់ពីបានថតបញ្ចប់ក្នុងរឿងនេះ។
អាចនិយាយបានថា តារាប្រុសរូបនេះ ពិតជាបានទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនយ៉ាងខ្លាំង នៅពេលដែលលោកបានបង្ហាញខ្លួនម្ដងទៀតនៅក្នុងរឿង «The Tale of a Gumiho»។
ជាហេតុធ្វើឱ្យអ្នកគាំទ្រ ដែលស្គាល់លោកច្រើនឆ្នាំមកហើយ ភ្ញាក់ផ្អើលនឹងមុខមាត់របស់លោកយ៉ាងខ្លាំង ព្រោះមិនស្មានថារយៈពេល ១៣ឆ្នាំមកនេះ Kim Bum នៅតែស្អាតសង្ហាមិនប្រែទៅណាសោះ និងរក្សានូវស្ទីលម៉ូតសក់ពីមុនដដែល។ រហូតដល់មានទស្សនិកជនមួយចំនួនរបូតមាត់សរសើរថា ក្នុងចំណោមប្រុសស្អាតក្នុង F4 គឺមានតែលោក ដែលរក្សាបានសម្រស់បានជាងគេក្នុងវ័យ ៣៣ឆ្នាំ៕