ទ្រាំយូរហើយ! សង្សារ នាយចឺម បោះសម្ដីឱ្យអ្នកចាំសើចយំស្នេហាខ្លួន ឃើញហើយអន់ចង់
ចាប់តាំងពីស្រឡាញ់គ្នារហូតមកដល់ពេលនេះ នាយចឺម និង គូស្នេហ៍ កាន់តែបង្ហាញភាពផ្អែមល្ហែម ក្ដីស្នេហ៍យ៉ាងស្អិតល្មួត ថតរូបបង្ហោះនៅលើបណ្ដាញសង្គម បង្អួតក្រសែភ្នែកទស្សនិកជនជារឿយៗ ដោយក្នុងនោះមានមហាជនមួយចំនួនក៏បានជូនពរស្នេហាពួកគេទាំងពីរ តែមួយចំនួនទៀតក៏ចាំមើលទំនាក់ទំនងស្នេហាពួកគេទាំងពីរអាចបន្តបានយូរប៉ុនណា ព្រោះកន្លងមកមានការលើកឡើងថា នាយចឺម ជាបុរសព្រាននារី ខូចខិលរឿងស្រីញីជាដើម។
នាយចឺម និង គូស្នេហ៍ដែលជាមេម៉ាយកូន ១ កាន់តែបង្ហាញភាពផ្អែមល្ហែម ក្នុងនោះក៏នៅតែមានអ្នកលេងបណ្ដាញសង្គមមួយចំនួនបន្តបញ្ចេញយោបល់ចាំមើលស្នេហារបស់ពួកគេអាចបន្តបានយូរកម្រិតណា ទោះបីជាកន្លងមក នាយចឺម តែងបង្ហាញចេតនាថាស្នេហាលើកទី ៤ នេះ ជាស្នេហ៍ចុងក្រោយរបស់នាយក៏ដោយ។
ទ្រាំនឹងពាក្យបញ្ចើចបញ្ចើរយូរមកហើយ ពេលនេះ សង្សារ នាយចឺម ស្រាប់តែបង្ហោះសារមួយសំដៅឱ្យអ្នកចាំសើចយំស្នេហានាងយ៉ាងដូច្នេះថា ៖ «មនុស្សមួយចំនួនរង់ចាំមើលតែថ្ងៃអ្នកដទៃបែកគ្នា ឈ្លោះគ្នា នឹងអាងសើចយំ ហើយចូលចិត្តនិយាយថា «ចាំមើលវាបានម៉ាន»… បែបហ្នឹងជាទម្លាប់រហូតដល់គ្មានពេលរកក្ដីសុខឱ្យខ្លួនឯង ព្រោះរវល់ចំណាយពេលជាមួយជីវិតអ្នកដទៃពេក.. រឿងគេ ក្ដីសុខគេ ពេលវេលាគេ ជីវិតគេ គេបន្តដំណើរបានប៉ុនណា គេរស់នៅជាមួយនរណាបានប៉ុន្មានក៏ជាផ្លូវរបស់គេ ចូរប្រើពេលវេលាឱ្យមានតម្លៃ ហើយចេះសាទរនឹងក្ដីសុខអ្នកដទៃ ទើបអ្នកអាចរកក្ដីសុខឱ្យខ្លួនឯងឃើញ»៕