ឆ្នាំថ្មី ឈានចូលវ័យ ៣០ ឆ្នាំ Selena ពោលពាក្យទាំងនេះ ធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តគ្រប់គ្នា
នៅក្នុងឆ្នាំ ២០២២ នេះ កំពូលតារាចម្រៀងស្រី Selena Gomez កំពុងតែឈានចូលវ័យ ៣០ ឆ្នាំហើយ ដែលធ្វើឱ្យខ្លួននាងផ្ទាល់ក៏កើតក្តីរំភើបរំជើបរំជួលចិត្តដូចគ្នា ខណៈវ័យកាន់តែទៅមុខទៅ ជីវិតក៏ចេះតែមានរឿងថ្មីៗចូលមកមិនដាច់នោះ។
ជាមួយគ្នានេះ នៅក្នុងការសម្ភាសថ្មីៗនេះ Selena Gomez បានឱ្យដឹងទាក់ទងជាមួយការកើនវ័យរបស់ខ្លួនដូច្នេះថា «ខ្ញុំពិតជាចូលចិត្តនៅពេលដែលអាយុកាន់តែខិតទៅមុខ ផ្ទុយពីកាលនៅពីតូចខ្ញុំមិនចូលចិត្តវាឡើយ។ ហើយខ្ញុំធ្លាប់គិតថា ខ្ញុំប្រហែលជាមិនអាចមានជីវិត របៀបការរស់នៅដូចសព្វថ្ងៃនោះទេ ប៉ុន្តែវាមិនដូចជាអ្វីដែលខ្ញុំរំពឹងទុកឡើយ ខ្ញុំពិតជាមិនអាចរំភើបខ្លាំងជាងនេះបានទេ»។
នាងបានបន្តទៀតថា «ខ្ញុំបានឈប់គិតឈប់ខ្វល់ ពីគំនិត និងសម្តីអ្នកដទៃទៀត ចង់គេគិតអ្វីក៏ខ្ញុំលែងខ្វល់ដែរ ហើយវាពិតជាល្អសម្រាប់ខ្លួនខ្ញុំខ្លាំងណាស់»។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រ ក៏សប្បាយចិត្តជំនួសតារាសំណព្វចិត្តមិនតិចនោះទេ ព្រោះមើលទៅចិត្តគំនិតរបស់នាងក៏កាន់តែចាស់ទុំ ហើយវាកាន់តែទាក់ទាញអ្នកស្រឡាញ់គាំទ្រនាងកាន់តែច្រើន៕