ដើមឆ្នាំថ្មី! God និង Richy កាន់ដៃគ្នាជិះឡានកាត់ព្រៃទៅធ្វើរឿងមួយ មហាជនឃើញហើយរំជួលចិត្ត
តារាប្រុសសង្ហា God និង Richy គឺជាគូស្នេហ៍ថ្មីថ្មោងមួយគូដែលមហាជនតែងតែចាប់ក្រសែភ្នែកតាមដានមករហូត។ ទន្ទឹមនឹងការស្រឡាញ់គ្នាមករយៈពេល ២ ឆ្នាំនេះ គេសង្កេតឃើញថា គូស្នេហ៍អ្នកសិល្បៈថៃប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ មួយគូនេះតែងមានភាពផ្អែមល្អែម និង ឧហ្សាហ៍បង្ហាញពីរូបថតស្វីតៗនៅលើបណ្ដាញសង្គមពុំសូវជាដាច់ឡើយ។
កាលពីពេលថ្មីៗនេះ ខណៈពេលឆ្លងឆ្នាំថ្មីចូល ២០២២ គេឃើញថា តារាស្រីប្រុសមួយគូនេះបានកាន់ដៃគ្នាធ្វើដំណើរកម្សាន្តសាងស្នេហ៍ទៅខេត្ត ឈៀងម៉ៃ ដែលជាស្រុកកំណើតរបស់តារាស្រី Richy ។ មិនត្រឹមតែទៅដំណើរកម្សាន្តឆ្លងឆ្នាំថ្មីធម្មតាប៉ុណ្ណោះទេ មហាជនក៏ឃើញតារាប្រុសស្រីបាននាំគ្នាធ្វើអំពើសប្បុរធម៌ ចុះចែកសម្ភារសិក្សា សម្លៀកបំពាក់ និង របស់របរផ្សេងៗមួយចំនួនទៀត ជូនទៅបងប្អូនអ្នកក្រីក្រនៅតំបន់នោះផងដែរ។
អ្វីដែលធ្វើឱ្យមហាជនរំជួលចិត្ត និង ចាប់អារម្មណ៍ចំពោះគូស្នេហ៍ដ៏ផ្អែមល្ហែមនេះគឺ ពួកគេទាំងពីបានឆ្លៀតឱកាសឆ្នាំថ្មីធ្វើអំពើល្អ ផ្តល់នូវស្នាមញញឹមថ្មីចំពោះបងប្អូនដែលមានជីវភាពខ្វះខាត ដោយពួកគេទាំងពីរស៊ូជិះឡានឆ្ងាយកាត់ព្រឹក្សកាត់ព្រៃ មិនខ្លាចនឿយហត់ក្នុងការជួយដល់បងប្អូនអ្នកនៅតាមតំបន់ភ្នំដែលក្រីក្រ។
ជាការពិតទន្ទឹមនឹងឃើញ គូស្នេហ៍តារាប្រុស God និង Richy ធ្វើនូវអំពើបែបនេះ ងាកទៅមើលអ្នកគាំទ្រឯណោះវិញម្នាក់ៗ ញញឹមបិទមាត់មិនជិត ព្រមទាំងខមមិនអួតសរសើរពេញបណ្ដាញសង្គម ហើយឱកាសឆ្នាំថ្មីអ្នកគាំទ្រក៏សង្ឃឹមថាតារាប្រុសស្រីមួយគូនេះនឹងមានដំណឹងល្អឆាប់ៗ៕