ទុកកូនមួយឡែក ដល់ថ្ងៃគម្រប់ខួបស្នេហ៍ ២ ឆ្នាំ Saririta ដឹងដៃស្វាមីធ្វើរឿងនេះ ផ្អើលអ្នកគាំទ្រ
ធ្មេចបើកៗ ២ ឆ្នាំបាត់ ដែលអ្នកម៉ាក់កូនមួយ Sririta Jensen និង ស្វាមីហាយសូរ លោក Korn Narongdej បានចាប់ដៃគ្នាសាងសុភមង្គលយ៉ាងកកក្តៅ ជាពិសេសថែមទាំងទទួលបានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃនៅក្នុងគ្រួសារទៀតផង។
ជាក់ស្តែង កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ កន្លងទៅ ត្រូវជាថ្ងៃគម្រប់ខួបស្នេហ៍ ២ ឆ្នាំ របស់អ្នកទាំងពីរ ដោយបានធ្វើឱ្យមហាជនសម្លឹងមិនដាក់ភ្នែកឡើយ ខណៈពេលដែលឃើញអ្នកម៉ាក់លោកប៉ារូបនេះដឹកដៃគ្នាផ្អែមល្ហែមមិនអាណិតចិត្តអ្នកគាំទ្រ។ ជាពិសេស អ្នកម៉ាក់ Saririta ហាក់ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង និង ស្ទើរតែស្រឡាំងកាំងគ្រប់គ្នា ដោយសារតែសម្រស់ដ៏សិចស៊ីរបស់នាងជះមកនាពេលរាត្រីវាលបញ្ចេញសាច់សខ្ចីបែបនេះ។
មួយវិញទៀត បើងាកទៅមើលពីទិដ្ឋភាពក្នុងថ្ងៃគម្រប់ខួបស្នេហ៍របស់អ្នកទាំងពីរវិញ ពិតជា Romantic មិនធម្មតាឡើយ មានទាំងបាច់ផ្កា និង នំខួបស្នេហ៍ ហាក់បញ្ជាក់ពីចំណងស្នេហ៍ដ៏ផ្អែមល្ហែមដែលខំសាងតាំងពីរថ្ងៃចាប់ផ្តើមរហូតមកទល់ពេលនេះ៕
ប្រភព៖ daradaily