ទើបលេងរឿង «Snowdrop» ជាមួយ Jisoo ថ្ងៃមុនសោះ ឥឡូវ Kim Mi-Soo បានលាចាកលោកទៅហើយ
តាមសារព័ត៌មានបានរាយការណ៍មកថា តារាស្រី Kim Mi-Soo បានបាត់បង់ជីវិតបាត់ទៅហើយ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ នេះ នាអាយុ ៣១ ឆ្នាំ ដោយមូលហេតុនៃការស្លាប់របស់នាងមិនទាន់ត្រូវបានប្រភពច្បាស់លាស់ណាមួយទម្លាយឡើយ។
យ៉ាងណាមិញ អ្វីរឹតតែធ្វើឱ្យអ្នកគាំទ្ររឹតតែសោកស្តាយ និង មិនគួរឱ្យជឿនោះ គឺគេទើបតែបានឃើញនាងលេចមុននៅក្នុងរឿងភាគ «Snowdrop» នាឆ្នាំ ២០២២ នេះ ដោយបានដើរតួជាមិត្តស្និទ្ធស្នាលរបស់ Jisoo ប៉ុណ្ណោះ ហើយរឿងមិនទាន់បានចប់ស្រួលបួលផង នាងក៏បានចាកចេញទៅគ្មានថ្ងៃត្រឡប់មុនទៅហើយ។
ក្នុងនោះខាងផលិតកម្ម Landscape Entertainment ជាទ្រនំរបស់នាង ក៏បានចេញមុខបញ្ជាក់រួចហើយថាមរណភាពរបស់នាងជាការពិត ហើយបុណ្យសពរបស់នាងនឹងត្រូវប្រារព្ធដោយស្ងៀមស្ងាត់ ដោយមានតែវត្តមានគ្រួសារនាងប៉ុណ្ណោះ។
គួរឱ្យដឹងដែរ បានប្រឡូកសិល្បៈដំបូងនៅក្នុងរឿង «Lipstick Revolution» កាលពីឆ្នាំ ២០១៨ កន្លងទៅ ហើយក៏បានលេចមុខជាតួរាយរងបន្តបន្ទាប់នៅក្នុងរឿងភាគផ្សេងៗជាច្រើន ចំណែករឿង «Snowdrop» នេះ គឺជារឿងភាគចុងក្រោយដែលនាងបានសម្តែង៕