ថ្ងៃកំណើតឪពុក កូនស្រីរបស់ Nakhom បានត្រឹមពោលពាក្យយ៉ាងកម្សត់បែបនេះឡើង
អស់រយៈពេលជិត ១០ ខែទៅហើយដែលតារាកំប្លែងល្បីឈ្មោះលោក Nakhom ChuanChuen បានឃ្លាតឆ្ងាយពីក្រុមគ្រួសារ និង មហាជនអ្នកគាំទ្រ ដោយសារតែជំងឺកូវីដ-១៩ បានឆក់ផ្តាច់ជីវិតយកទៅដោយគ្មានថ្ងៃត្រឡប់។ ចំពោះការបាត់បង់នេះដែរ ជារឿងមួយដ៏សែនឈឺចាប់ និង សោកស្តាយបំផុតសម្រាប់ប្រជាជនថៃទាំងមូល ដែលបានបង់បុគ្គលពោរពេញទៅដោយទេពកោសល្យដូចជារូបលោក។
ដោយឡែក ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២១ នេះ ត្រូវជាថ្ងៃកំណើតរបស់តារាកប្លែងលោក Nakhom ពិតធ្វើឱ្យមហាជន និង ក្រុមគ្រួសាររបស់លោកមានក្តីនឹករឭកជាខ្លាំង ខណៈពេលដែលក្នុងថ្ងៃពិសេសដែលជាថ្ងៃកំណើតឈានចូលមកដល់ តែបែរជាគ្មានវត្តមានរូបលោកទៅវិញ បានត្រឹមធ្វើឱ្យកូនស្រីបណ្តូលចិត្ត Ice Naphatcharin ពោលពាក្យយ៉ាងសោកសៅបែបនេះថា ៖ «មិនដឹងពោលពាក្យក្នុងចិត្តប្រាប់ទៅណានោះទេ តែដឹងត្រឹមម្យ៉ាងថា កូននឹកប៉ាខ្លាំងណាស់តើដឹងទេ»។
ក្រោយនាងបង្ហោះសារបែបនេះ មហាជនជាច្រើនក៏បានចូលទៅសម្តែងក្តីនឹករលឹកចំពោះលោក និង ចងចាំលោកនៅក្នុងដួងចិត្តជានិច្ចមិនអាចបំភ្លេចបាននោះទេ៕
ប្រភព៖ daradail