ថ្ងៃកំណើត សុភ័ក្រ កុសុម៉ា ស្រាប់តែ ទេព បូព្រឹក្ស ទម្លាយអារម្មណ៍បែបនេះឡើងចំពោះនាង
នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រសុទ្ធតែបានជ្រាបហើយថា ត្រូវជាថ្ងៃខួបកំណើតរបស់ ពិធីការិនីដ៏ល្បី សុភក្រ័ កុសុម៉ា ដែលពេលនេះ នាងកំពុងតែទទួលបានការអបអរថ្ងៃកំណើត ក៏ដូចជាការជូនពរពីមិត្តភក្ដិអ្នកសិល្បៈ និង មហាជនជាច្រើនលើបណ្ដាញសង្គមជាបន្តបន្ទាប់។
យ៉ាងណាមិញ នៅមុនថ្ងៃខួបកន្លងទៅ ក៏គេបានឃើញនាង ទទួលបានការពញាក់អារម្មណ៍យ៉ាងពិសេសៗ និង កាដូដ៏មានន័យ ពីមិត្តស្និទស្នាលក្នុងសិល្បៈដូចជា អ្នកនាង គង់ចាន់ស្រីមុំ កញ្ញា ទេព បូព្រឹក្ស និង មិត្តរួមអាជីពជាច្រើនទៀតផងដែរ។
ដោយឡែក មកថ្ងៃខួបនេះដែរ ក្រឡេកទៅមើលតារាចម្រៀងស្រី ទេព បូព្រឹក្ស ដែលបន្ទាប់ពីធ្វើការពញាក់អារម្មណ៍ សុភ័ក្រ កុសុម៉ា មុនថ្ងៃម្ដងហើយនោះ គេក៏បានឃើញនាងធ្វើការបង្ហោះសារជូនពរ និង ទម្លាយទំហំចិត្តស្រឡាញ់រាប់អានចំពោះ សុភ័ក្រ កុសុម៉ា ខ្លាំង ដែលមិនអាចនឹងរៀបរាប់អស់ ថែមទាំងផ្សងឱ្យអ្នកទាំងពីរក្លាយជាមិត្តល្អនឹងគ្នា មានឱកាសឆ្លងខួបកំណើតជាមួយគ្នាបែបនេះរហូតផងដែរ។
សារនោះ កញ្ញា ទេព បូព្រឹក្ស បានសរសេររៀបរាប់ថា ៖ «រីករាយថ្ងៃកំណើតស្រីស្រស់ Sopheak Kosoma សូមជូនពរឱ្យពួកម៉ាក់ ប្រាថ្នាអ្វីបានសម្រេចដូចបំណង និង សូមឱ្យពួកយើងបានឆ្លងខួបកំណើតជាមួយគ្នារាល់ឆ្នាំ អ្វីដែលនៅក្នុងចិត្តខ្ញុំសម្រាប់ you មានច្រើនណាស់ដែលចង់និយាយតែរៀងអៀនអ៊ីចឹង មិនដឹងនិយាយមិចទេយ៉ាងណាដឹងត្រឹមថាអ្នកជាមិត្តល្អរបស់ខ្ញុំ តែសុំម្យ៉ាងឈប់គិតច្រើន សប្បាយឱ្យច្រើនច្រើនណា»៕