(វីដេអូ) ទីបំផុត ពេជ្រ សោភា ទម្លាយរឿងចោលស្នេហ៍ចាស់ជ្រើសយកអ្នកថ្មី អាចមកពីមូលហេតុនេះ
ស្នេហាធ្លាប់តែផ្អែមល្ហែមរវាងកំពូលតារាចម្រៀងស្រី ពេជ្រ សោភា និង តារាសម្ដែងរូបសង្ហា ឆឹម សក្ដដា ទំនងជាដើរដល់ផ្លូវបញ្ចប់ពិតប្រាកដហើយ បន្ទាប់ពីតារាស្រីរូបនេះបង្ហាញភាពស្និទ្ធស្នាល កៀកកើយអ្នកថ្មីដែលជាកំលោះសង្ហាមួយរូបផ្អើលអស់អ្នកគាំទ្រ ចំណែកឯ ឆឹម សក្ដដា ក៏តែងបង្ហោះសារក្រៀមក្រំជារឿយៗ រហូតដល់ពីថ្ងៃទី ៣ ខែមករា កន្លងទៅ លោកនៅប្រើពាក្យថា ស្នេហាលោកបានបរាជ័យទៀតផង។
ដ្បិតថាភាគីទាំងសងខាងមិនបានចេញមុខបញ្ជាក់ច្បាស់ៗពីស្នេហារាប់ខែឆ្នាំត្រូវបានប្រេះឆា ប៉ុន្ដែបើតាមការរៀបរាប់របស់តារាចម្រៀង ពេជ្រ សោភា តាមរយៈវីដេអូឡាយមួយ នាងមានចេតនាហាក់ចង់បង្ហាញថា ស្នេហាចាស់របស់នាងបានបញ្ចប់បាត់ទៅហើយ ព្រោះតែខាងប្រុសមិនមានភាពច្បាស់លាស់ ស្រឡាញ់គ្នាយូរឆ្នាំហើយនៅតែមិនព្រមសុំរៀបការ ខណៈអ្នកគាំទ្រអន្ទះសាចង់ឃើញអ្នកទាំងពីរដឹកដៃគ្នាចូលរោងការឡើងផ្សារភ្នែក។
ទោះបីជាក្នុងវីដេអូឡាយនោះ ពេជ្រ សោភា មិនបានលើកឡើងចំៗពីឈ្មោះតារាសម្ដែង ឆឹម សក្ដដា ក៏ពិតមែន តែមហាជនអ្នកគាំទ្រយល់ថា អ្វីដែលនាងនិយាយគឺចង់សំដៅទៅលើ សក្ដដា មិនព្រមសុំនាងរៀបការ មិនផ្ដល់ភាពច្បាស់លាស់មួយដល់នាង ទើបស្នេហារបស់ពួកគេបរាជ័យ ហើយនាងក៏ស្វែងរកអនាគតដោយជ្រើសអ្នកថ្មីដែលច្បាស់លាស់៕
@user80963231886 #ad ល្មមហើយដែរបងដើរចេញរកអ្វីដែរច្បាស់លាស់ព្រោះថាហ្វេនៗអ្នករង់ចាំក៏គិតថាយូដែរ🥺ឥឡូវហ្វេនៗនឹងរង់ចាំមើលបងជាមួយអ្នកច្បាស់លាស់នឹងបងជឿចិត្ដនឹងយល់ចិត្ដបងជានិច្ច@pich_sophea2 ♬ original sound – Ounthy Cambodia 💜🇰🇭