(វីដេអូ) ច្បាស់ៗ! ពេជ្រ សោភា ទម្លាយហើយហៅតារាម៉ូដែលប្អូនជិត ១០ ឆ្នាំ ជាសង្សារពេញៗមាត់
ប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវរបស់អ្នកនាង ពេជ្រ សោភា និង បុរសអាថ៌កំបាំងរូបសង្ហាម្នាក់ កំពុងផ្ទុះកក្រើកពេញបណ្តាញសង្គម ដែលបុរសកំបាំងមុខនោះត្រូវបានស្គាល់ថាជាតារាបង្ហាញម៉ូដវ័យក្មេងម្នាក់ឈ្មោះ ស៊ីន សំណាង ហៅ យ៉ូស៊្វេ ហើយរូបលោកក៏ជាបេក្ខភាពមួយរូបក្នុងកម្មវិធី «Beat The Best» ជាកម្មវិធីនេះដែលមាន ពេជ្រ សោភា ធ្វើជាគណៈកម្មការផងដែរ។
កន្លងទៅនេះ តារាចម្រៀង ពេជ្រ សោភា បានទម្លាយរូបថតកៀកកើយ និង វីដេអូយ៉ាងស្អិតល្មួតលើបណ្ដាញសង្គម ទាំងអ៊ីនស្រា្តក្រាម និង ហ្វេសប៊ុកជាមួយបុរសរូបនោះ ធ្វើឱ្យមហាជនជ្រួលជ្រើមមិនស្ទើរទេ។ លើសពីនេះ បើតាមការរៀបរាប់របស់ ពេជ្រ សោភា ហាក់ដូចជាបង្ហាញថា នាង និង បុរសអាថ៌កំបាំងរូបនោះ គឺកំពុងមានទំនាក់ទំនងស្នេហា។
យ៉ាងណា ក្រោយពីរឿងរ៉ាវស្នេហ៍ថ្មីកក្រើកលើបណ្តាញសង្គមហ្វេសប៊ុកហើយនោះ អ្នកនាង ពេជ្រ សោភា ក៏មិនបង្អង់យូរ ហាក់បង្ហាញត្រង់ៗ ច្បាស់ៗថា លោក ស៊ីន សំណាង ហៅ យ៉ូស្វេ ពិតជាគូស្នេហ៍ថ្មីរបស់នាង បន្ទាប់ពីបានបែកបាក់យ៉ាងស្ងាត់ៗជាមួយនឹងតារាសម្តែង ឆឹម សក្កដា។
ក្នុងនោះ តារាចម្រៀង ពេជ្រ សោភា ក៏បានធ្វើការឡាយបកស្រាយពីចំណងស្នេហ៍របស់អ្នកនាង ព្រមទាំងតារាម៉ូដែលវ័យ ២៧ ឆ្នាំ ស៊ីន សំណាង ហៅ យ៉ូស្វេ ជាសង្សារពេញៗមាត់ទៀតផង។
តស់! ទស្សនាវីដេអូខាងក្រោម៖
@user80963231886 #ad ល្មមហើយដែរបងដើរចេញរកអ្វីដែរច្បាស់លាស់ព្រោះថាហ្វេនៗអ្នករង់ចាំក៏គិតថាយូដែរ🥺ឥឡូវហ្វេនៗនឹងរង់ចាំមើលបងជាមួយអ្នកច្បាស់លាស់នឹងបងជឿចិត្ដនឹងយល់ចិត្ដបងជានិច្ច@pich_sophea2 ♬ original sound – Ounthy Cambodia 💜🇰🇭