ស្ពាយឈ្មោះមេម៉ាយរាប់ឆ្នាំ Aff ទើបតែដាច់ចិត្តទម្លាយថា មានបុរសម្នាក់ធ្វើឱ្យនាងញ័របេះដូង
តារាស្រី Aff Taksaorn ត្រូវបានមហាជនស្គាល់ថាជាអ្នកម៉ាក់រឹងមាំម្នាក់ក្រោយពីលែងលះអតីតស្វាមីរួចមក ។ បើក្រឡេកទៅមើលជីវិតឯកជនរបស់អ្នកមេម៉ាយរូបនេះវិញ ទោះបីជាអតីតស្វាមីកំពុងតែផ្អែមល្អែមជាមួយអ្នកថ្មីយ៉ាងណាក្តី តែតារាស្រីរូបនេះហាក់បីដូចមិនសូវខ្វល់ខ្វាយទេ។
ដោយឡែក នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅថ្មីនេះ តារាស្រី Aff Taksaorn បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីអ្នកម៉ាក់រូបនេះបានចូលរួមនៅក្នុងកម្មវិធីជជែកកម្សាន្តមួយដែលមានឈ្មោះថា «Song About» ដោយនាងបានបង្ហើបអារម្មណ៍ពិត និង ក្តីស្រឡាញ់ទៅលើបុរសម្នាក់ថា៖ «ជឿថាបុរសល្អៗនៅមាននៅឡើយទេលើលោកនេះ ហើយទោះបីជារាល់ថ្ងៃនេះមិនមានអ្នកសួរនាងថាហត់ទេ ដូចនៅក្នុងអត្ថន័យចម្រៀងក៏ដោយ តែក៏នៅមានបុរសដែលតែងតែធ្វើឱ្យចិត្តរំភើប និង ញាប់ញ័របេះដូងម្នាក់ដែរ ម្នាក់នោះគឺ Gong Yoo» ។
ក្រោយពីឃើញតារាស្រី Aff Taksaorn បង្ហើបអារម្មណ៍បែបនេះ បានធ្វើឱ្យមហាភ្ញាក់ផ្អើលជាខ្លាំង ព្រោះនេះជាលើកទីមួយហើយដែលនាងនិយាយពាក្យដ៏កម្រនេះទៅកាន់មនុស្សក្នុងបេះដូង ៕
ប្រភព៖ Thairath