១០ សន្លឹកពីម៉ាក់ៗហាយសូរ គង់ ចាន់ស្រីមុំ កក្រើកដើមឆ្នាំ ២០២២
នៅក្នុងវិស័យសិល្បៈអ្នកណាមិនដឹងថា តារាសម្ដែង គង់ ចាន់ស្រីមុំ ត្រូវបានមហាជនចាត់ទុកជាតារាស្រីពូកែលែងម៉ូដសម្លៀកបំពាក់ Fashion ប្លែកៗទាន់សម័យ ប្រើប្រាស់របស់របរប្រ៊េនៗទំនើបថ្លៃៗ។
ជារឿយៗគេច្រើនតែឃើញតារាស្រីរូបនេះ បង្ហាញខ្លួនជាមួយសម្លៀកបំពាក់កាលីបៗ រស់នៅបែបនារីហាយសូរយ៉ាងសម្បូរសប្បាយ។
ទន្ទឹមនឹងការរស់នៅផ្គាប់ផ្គន់តាមតម្រូវចិត្តរបស់ខ្លួននេះ កន្លងមក គង់ ចាន់ស្រីមុំ ក៏ធ្លាប់ត្រូវបានមហាជនមួយចំនួនរិះគន់ទៅលើរឿងការស្លៀកពាក់ ការតុបតែងខ្លួនបញ្ចេញភាពសិចស៊ីរបស់នាងដែរ តែយ៉ាងណាក្នុងនោះ តារាស្រីហាយសូររូបនេះក៏នៅតែមានអ្នកគាំទ្រ ហើយតែងចង់ឃើញរូបភាពថ្មីៗប្លែករបស់នាងជារៀងរាល់ថ្ងៃទៀតផង។
ជាក់ស្តែងកាលពីចុងឆ្នាំ ២០២១ និង ដើមឆ្នាំ ២០២២ នេះ អ្នកម៉ាក់អភិជនរូបនេះ បានបង្ហាញរូបភាព នូវក្នុងឈុតសម្លៀកបំពាក់ ២ ផ្សេងគ្នា យ៉ាងទាក់ភ្នែក ដោយក្នុងឈុតសម្លៀកបំពាក់មួយៗ នាងបានបង្ហាញស្ទីលយ៉ាងញាក់សាច់ទៀតផង។
តស់! ទស្សនារូបភាព ១០ សន្លឹក នាចុងឆ្នាំ ២០២១ និង ដើមឆ្នាំ ២០២២ យ៉ាងកក្រើករបស់ គង់ ចាន់ស្រីមុំ ខាងក្រោម៖