ផ្អើលអ្នកគាំទ្រ! វី យ៉ារ៉ូ ស្រាប់តែទម្លាយពីទំហំចិត្តមានពិតលើ សុភ័ក្ត្រ កុសុម៉ា ក្នុងថ្ងៃកំណើត
មហាជន ជាពិសេសអ្នកគាំទ្រតារាស្រីសម្តីបាន កញ្ញា សុភ័ក្ត្រ កុសុម៉ា ប្រាកដជាបានជ្រាបហើយថា នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២២ នេះ គឺជាថ្ងៃខួបកំណើតរបស់នាង ដោយក្នុងនោះមានអ្នកគាំទ្រ មិត្តសិល្បករជាច្រើនបានចូលទៅខមមិនជូនពររូបនាងលើបណ្តាញសង្គមហ្វេសប៊ុកព្រោងព្រាត។
លើសពីនោះ បើក្រឡេកទៅមើលមិត្តស្និទ្ធស្នាលរបស់កញ្ញា សុភ័ក្ត្រ កុសុម៉ា មានដូចជាកញ្ញា ទេព បូព្រឹក្ស លោក ដេវីដ ពិធីករ Sunday Drive និង មិត្តផ្សេងទៀត ក៏បានរៀបចំកម្មវិធីពញ្ញាក់អារម្មណ៍យ៉ាងពិសេសដល់នាងថែមទៀតផង។
ដោយឡែក ក្រឡេកទៅមើលពិធីករស្រស់សង្ហា វី យ៉ារ៉ូ ដៃគូ និង ជាមិត្តជិតដិតរបស់កញ្ញា សុភ័ក្ត្រ កុសុម៉ា ដែលកំពុងធ្វើដំណើរកម្សាន្តនៅឯសហរដ្ឋអាមេរិកឯនោះ ក៏មិនភ្លេចឡើយថ្ងៃកំណើតមិត្តបើទោះជាខ្លួននៅឆ្ងាយយ៉ាងណា ពោលគឺលោក វី យ៉ារ៉ូ បានបង្ហោះសារយ៉ាងវែងអន្លាយ បែកអូរហូរស្ទឹង មានទាំងកម្សត់ មានទាំងរីករាយដល់កញ្ញា សុភ័ក្ត្រ កុសុម៉ា។
សារនោះ លោក វី យ៉ារ៉ូ បានរៀបរាប់ថា ៖ «រីករាយថ្ងៃកំណើតមិត្ត! សុំទោសផងណា ដែលមិនបានចូលរួមថ្ងៃខួបព្រោះនៅឆ្ងាយ ហើយពិតជាសុំទោសដែលធ្វើឱ្យមិត្តហត់ច្រើនជាងមុនហើយទាក់ទងនឹងកម្មវិធី សាន់ដេដ្រាយ ហើយក៏សុំទោស ដែលបានសុំសម្រាកព្រោះតែបញ្ហាផ្លូវចិត្ត (I got anxiety) តោះ កុំនិយាយរឿងអត់សប្បាយចិត្តអី ព្រោះខួបកំណើតមិត្តខ្ញុំមួយទាំងមូល។ រីករាយថ្ងៃកំណើតមិត្តម្តងទៀត និយាយមួយរយដងក៏បាន ព្រោះចិត្តពិតជាស្រឡាញ់ចូលចិត្តក្នុងនាមជាមិត្ត ជាអាយដូល ទោះបីមិនសូវបានថតជាមួយគ្នាដូចមុន ប៉ុន្តែក្តីស្រឡាញ់ចំពោះមិត្តនៅតែមានរហូតដល់ថ្ងៃស្លាប់ អារម្មណ៍គោរពស្រឡាញ់ក្នុងនាមជាអាយដូលមានរហូតតទៅ។ ជូនពរមិត្ត កាន់តែសុខភាពល្អ កាន់តែសំណាងល្អ កាន់តែជោគជ័យ កាន់តែសប្បាយចិត្ត ជួបរឿងល្អៗបន្ថែមទៀតក្នុងជីវិត ភាពជោគជ័យរបស់មិត្តគឺជាផ្នែកមួយដែលធ្វើឱ្យគ្នាសប្បាយចិត្ត។ Happy birthday loveeeeeee! I wish you all the best and more success in life Sopheak Kosoma»៕