យ៉ូយ! មកដឹងតម្លៃកាបូបរបស់ Kimberley ស្ពាយលេងៗជាប្រចាំ ឃើញហើយញាក់សាច់
ការពិតណាស់ បើនិយាយពីតារាស្រីរូបស្រស់ Kimberley នាងមិនត្រឹមតែជាកំពូលតារាស្រីដែលមានសមត្ថភាពសិល្បៈខ្លាំងនោះទេ តែបើនិយាយពីការរៀបចំជីវិតរស់នៅរបស់នាងវិញក៏ល្អឥតខ្ចោះដែរ ពិសេស បើនិយាយការលេងខ្លួនបែបខ្យូដៗវិញគឺទុកចិត្តលើតារាស្រីរូបនេះចុះ។
ដោយឡែក បើងាកទៅមើលពីភាពស៊ីវីល័យ និង របស់របរប្រើប្រាស់របស់តារាស្រីរូបនេះវិញ ក៏ប្រើប្រាស់របស់ប្រេនមិនចាញ់តារាល្បីលំដាប់កំពូលផ្សេងៗឡើយ។ ជាក់ស្តែង បើនិយាយពីកាបូបរបស់នាងវិញ តម្លៃរបស់វាមួយៗក៏មិនធម្មតាដែរ ពោលគឺបើមហាជនឃើញហើយ ញាក់សាច់តែម្តង។ ជាក់ស្តែង កាបូបដែលនាងប្រើជាប្រចាំ និង ជាកាបូបជាទីស្រឡាញ់បំផុតរបស់នាងនោះ គឺមានម៉ាកល្បីៗជាច្រើនដូចជា៖
១. ម៉ាក Chanel Boy Bag 6 ពណ៌ខ្មៅ មានតម្លៃរហូតទៅដល់ជាង ៣ ពាន់ដុល្លារ
២. ម៉ាក Hermès Blue Paon Clemence Leather 32cm Kelly Bag Gold Hardware ពណ៌ខៀវដ៏ស្រស់ស្អាត ចំណែកតម្លៃរហូតទៅដល់ជិត ២ សែនដុល្លារឯណោះ។
៣. ម៉ាក mall Lady Dior Bag Rose des Vents Patent Cannage Calfskin ដ៏តូចច្រឡឹងពណ៌ផ្កាឈូក មានតម្លៃជិត ៥ ពាន់ដុល្លារ។
៤. ម៉ាក Saint Laurent Solferino Medium Satchel Bag ពណ៌ក្រហមត្រជាក់ភ្នែកមួយនេះ មានតម្លៃជាង ៣ ពាន់ដុល្លារឯណោះ។
៥.ម៉ាក Chanel Small Vanity with Chain Lambskin ពណ៌លឿងស្រាល មានតម្លៃជាង ២ ពាន់ដុល្លារ។
៦. ម៉ាក Re-Edition 2000 ពណ៌ Cameo Beige ដ៏តូចច្រឡឹងមានតម្លៃជិត ១ ពាន់ដុល្លារ៕
ប្រភព៖ Kapook