យ៉ូយ! Cecilia Cheung ទម្លាយច្បាស់ៗ បើចង់បានបេះដូងនាង ទាល់តែធ្វើបែបនេះ
ចាប់តាំងពីលែងលះគ្នាជាមួយ Nicholas Tse រហូតមកដល់ពេលនេះ Cecilia Cheung នាងស្ពាយឈ្មោះជាស្រីមេម៉ាយជាង ១០ឆ្នាំមកហើយ ព្រមទាំងមានកូនប្រុស ៣នាក់ ក្នុងបន្ទុកផងដែរ។ ច្រើនឆ្នាំកន្លងមកនេះ ជីវិតស្នេហារបស់តារាស្រីរូបនេះ ពិតជាមានភាពរំជួលចិត្តដល់ទស្សនិកជនអ្នកគាំទ្រជាខ្លាំង ហើយអ្នកគ្រប់គ្នាក៏សង្ឃឹមថា នាងអាចនឹងជួបបុរសល្អម្នាក់ចូលមកក្នុងជីវិតនាងនៅថ្ងៃណាមួយផងដែរ។
ទោះជាយ៉ាងណា នៅវគ្គមួយក្នុងកម្មវិធី «Life is Beautifu» តារាស្រីរូបនេះ បានចែករំលែករឿងរ៉ាវខ្លះៗពីអតីតកាលជាមួយនឹងមិត្តរួមអាជីព និងជាមិត្តល្អរបស់នាង នោះគឺតារាស្រី Sheren Tang ដែលអ្នកទាំងពីរបានទម្លាយអំពីប្រភេទមនុស្សប្រុសបែបណាដែលទាក់ទាញចិត្តនាងបាន។
ក្នុងនោះដែរ តារាស្រីវ័យ ៤១ឆ្នាំរូបនេះ បាននិយាយថា៖ «តាមទស្សនៈរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ស្នេហាគឺជាអ្វីៗគ្រប់យ៉ាងទាំងអស់។ បើសិនអ្នកស្រលាញ់ខ្ញុំ អ្នកគួរតែក្លាហានធ្វើវាសម្រាប់ខ្ញុំ មិនសំខាន់នោះទេថា ខ្ញុំជានរណា ព្រោះ (បើអ្នកស្រឡាញ់ខ្ញុំ) អ្នកនឹងមិនចង់បាត់បង់ខ្ញុំទេ»។
ជាការពិតណាស់ ក្នុងនាមជាអ្នកសិល្បៈ មានផលវិបាកច្រើនដែល Cecilia ត្រូវតែទទួលយកផងដែរ ប្រសិនបើនាងចង់ទាក់ទងជាមួយនរណាម្នាក់ ដូចដែលនាងបាននិយាយទៀតថា៖ «ខ្ញុំ ត្រូវតែក្លាហាន ហើយនៅជាមួយគាត់ពេញមួយជីវិតរបស់ខ្ញុំផងដែរ។ ប៉ុន្តែបើគាត់មិនអាចដោះស្រាយរឿងតូចតាច ហើយខ្លាចគ្រប់យ៉ាង នោះស្នេហាប្រភេទនេះក៏ពិបាកដែរ»៕