ព្រោះតែរូបប៉ុន្មានសន្លឹកនេះ Dilraba ត្រូវគេចាប់បានថាសម្រស់ធ្លាក់ចុះ តាំងពី ២៦ឆ្នាំ
បើនិយាយអំពីសម្រស់តារាស្រីចិនដែលមានភាពទាក់ទាញ និង រូបរាងស្រស់ស្អាតបំផុត នៅក្នុងវិស័យកម្សាន្តរបស់ចិន នាពេលនេះ ប្រិយមិត្តទស្សនិកជនប្រាកដជាគិតដល់ Dilraba Dilmura ជាមិនខាន។ ព្រោះសម្រស់តារាស្រីកើតឆ្នាំ ១៩៩២ រូបនេះ តែងតែផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំង គ្រប់កម្មវិធី និង ព្រឹត្តិការណ៍ ដែលនាងបានចូលរួម គឺតែងមានការគាំទ្រខ្លាំង ជាមួយនឹងរូបភាពស្រស់ស្អាតទាក់ចិត្ត។
ទោះបីជា Dilraba នាងមានអាយុក្រោម ៣០ឆ្នាំក៏ដោយ ប៉ុន្តែបើតាមការបែកធ្លាយរូបសន្លឹកច្បាស់ៗម្ដងហើយម្ដងទៀតកន្លងមក។ តារាស្រីរូបនេះ ត្រូវបានគេសម្គាល់បានយ៉ាងងាយថា ស្បែកនាងមានសភាពយារ មិនសូវជារឹងមាំ ដូចដែលបានឃើញរូបចេញពីស្ទូឌីយោឡើយ។
ដូចជាកាលពីពេលថ្មីៗនេះ រូបភាពរបស់នាង ក៏បានទាញយកការចាប់អារម្មណ៍ និង ចែកចាយម្ដងទៀត អំឡុងពេលចូលក្នុងព្រឹត្តិការណ៍ម៉ាកយីហោមួយ កាលពីឆ្នាំ ២០១៨ វាខុសគ្នានឹងរូបភាពចេញពី Photoshop ព្រមទាំងមានចំណុចខ្វះខាតច្រើន នៅពីក្រោយភាពស្រស់ស្អាតរបស់នាងក្នុងវ័យ ២៦ឆ្នាំ។
វាហាក់ដូចជាកើតមានដដែលៗ លើតារាស្រីរូបនេះ កាលពីមុន Dilraba ក៏ធ្លាប់ត្រូវគេទម្លាយរូបហ្ស៊ីនច្រើនដង គ្មានប្រើកម្មវិធី Photoshop ដោយសម្បុរស្បែកមិនស្មើគ្នា ការផាត់មុខក៏ធ្លាក់ ធ្វើឱ្យអ្នកនិយមលេងបណ្ដាញសង្គមភ្ញាក់ព្រើត និង បារម្ភខ្លាចសម្រស់នាងមិនអាចទប់នឹងភាពចាស់ទៅតាមវ័យបាន៕