មើលសឹងមិនស្គាល់ អេមមី ម្ចាស់បទ «អូនអ៊ូកគួរឱ្យស្រឡាញ់» កំពុងរស់នៅក្នុងប្រទេសនេះយ៉ាងមានក្តីសុខ
រយៈពេលប្រមាណជា ៥ ឆ្នាំមុន មហាជននិយមតាមដានបទចម្រៀង និង តារាប្រុសស្រីល្បីៗប្រចាំផលិតកម្ម M ប្រាកដជាបានស្គាល់ហើយនូវតារាចម្រៀងស្រីមួយរូបគឺ អ្នកនាង អេមមី ម្ចាស់បទ «អូនអ៊ូកគួរឱ្យស្រឡាញ់»។
កាលនោះ គេចាំបានថា មិនត្រឹមតែបទចម្រៀង «អូនអ៊ូកគួរឱ្យស្រឡាញ់» នោះទេ ដែលអ្នកនាង អេមមី ត្រូវបានមហាជនគាំទ្រ តែនៅមានបទចម្រៀងជាច្រើនទៀតដូចជាបទ «អ្នកចាស់មិនទៅ អ្នកថ្មីមិនមក» «ក្បែរអូនបងគ្មានក្តីសុខទៅរកគេវិញចុះ» និង បទ «សម្រេចចិត្តត្រឹមម៉ោងនេះ» ជាដើម។
ក្រោយសាងកេរ្តិ៍ឈ្មោះក្នុងផលិតកម្ម M រយៈពេលខ្លី អ្នកនាង អេមមី ក៏បានសម្រេចចិត្តរៀបការកាលពីអំឡុងខែឧសភា ឆ្នាំ ២០១៩ និង ចាកចេញទៅរស់នៅជាមួយស្វាមីនៅឯក្រៅប្រទេសបាត់ ហើយបច្ចុប្បន្នអ្នកនាង ទទួលបានចំណងដៃកូនប្រុស អាយុជាង ១ ឆ្នាំ។
អ្វីដែលកាន់តែចាប់អារម្មណ៍សម្រាប់អ្នកតាមដានជីវិតឯកជនរបស់អតីតតារាចម្រៀងប្រចាំផលិតកម្ម M អ្នកនាង អេមមី ក៏ហាក់មានការភ្ញាក់ផ្អើលណាស់ដែរ ក្រោយពីចាកចេញទៅរស់នៅឯក្រៅប្រទេសនោះ គឺអ្នកនាងមិនឯកានោះឡើយ ក៏ព្រោះគេបានឃើញអ្នកនាង អេមមី រស់នៅក្នុងប្រទេសអូស្ត្រាលី ជាមួយនឹងតារាចម្រៀងប្រចាំផលិតកម្ម Town អ្នកនាង និរ័ត្ន។
លើសពីនោះ តារាចម្រៀងស្រីទាំង ២ ជារឿយៗគេតែងឃើញតារាចម្រៀង អេមមី និង តារាចម្រៀង និរ័ត្ន តែងមានកម្មវិធីជួបជុំលក្ខណៈគ្រួសារ និង ធ្វើដំណើរកម្សាន្តរួមគ្នាទៀតផង៕