(វីដេអូ) ទម្លាយតម្លៃកាបូបរបស់ គង់ ចាន់ស្រីមុំ ប្តីទិញឱ្យថ្ងៃមុនប៉ុនបាតដៃសោះ ថ្លៃញាក់សាច់
មហាជនអ្នកគាំទ្រច្បាស់បានឃើញជារឿយៗទៅហើយចំពោះជីវិតលំដាប់អភិជនរបស់ កំពូលតារាស្រីហាយសូរ អ្នកនាង គង់ ចាន់ស្រីមុំ ដែលតែងទទួលបានកាដូយ៉ាងពិសេស និងមានន័យពីមនុស្សជាទីស្រឡាញ់ជុំវិញខ្លួន ជាពិសេសស្វាមីបណ្ដូលចិត្តរបស់អ្នកនាងមិនថាក្នុងឱកាសណាមួយឡើយ។
ជាក់ស្ដែងដល់ថ្ងៃបុណ្យណូអែលឆ្នាំ ២០២១ នេះ ស្វាមីរបស់ តារាស្រីរូបនេះ ក៏មិនឱ្យអាកខានក្នុងការជូនកាដូយ៉ាងមានតម្លៃចំពោះភរិយាផងដែរ ដោយបានឃើញកៀកថ្ងៃបុណ្យណូអែលកន្លងទៅនេះ អ្នកនាង បានធ្វើការបើកបង្ហាញកាដូ ដែលជាកាបូបដៃមានទំហំតូចមួយម៉ាកល្បី Dior ប្រភេទ Micro Lady Dior Bag ពណ៌មាសយ៉ាងស្រស់ស្អាតខ្លាំង។
ក្នុងនោះ អ្វីកាន់តែពិសេសទៀត បើចាប់អារម្មណ៍ចំពោះតម្លៃកាបូបដៃមួយនេះ មហាជនអ្នកគាំទ្របើកភ្នែកធំៗ ហាក់មានការភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញការឆ្លើយតបខមមិនបញ្ជាក់ពីតម្លៃខាងក្រោមវីដេអូ TikTok ដោយកាបូបម៉ាក Dior ប្រភេទនេះ មានតម្លៃរហូតដល់ទៅ ៤៣០០ ដុល្លារអាមេរិកឯណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖
@kong_chansreymomofficialGot the special edition micro Dior bag From my Santa 🧑🎄 thanks Christmas gift 🎁 @seyha_kem . @dior ##marrychristmas ##2021 ##love ##microdiorbag♬ original sound – Kong Chansreymom