ប៉ូគឹមថែង សុតធីតា ជះរាងក្នុងអាងហែលទឹកម្ដង ផ្ទុះការចាប់អារម្មណ៍ព្រាត
ម្ចាស់មកុដ Miss Grand Cambodia 2021 ប៉ូគឹមថេង សុតធីតា កំពុងធ្វើឱ្យមហាជនផ្ទុះការសរសើរ និង អារម្មណ៍លើរូបសម្រស់ ភាពទាក់ទាញរបស់នាងជាថ្មី បន្ទាប់ពីស្រីស្អាតលេខ ១ រូបនេះ ស្លៀកឈុតប៊ីគីនីយ៉ាងសិចស៊ី ជះរាងឡើងហំគួរឱ្យក្នាញ់ ថតបង្ហាញក្នុងអាងទឹកលើដំបូកអគារមួយកន្លែង។
រូបថតថ្មីស្លៀកឈុតប៊ីគីនីរបស់កញ្ញា ប៉ូគឹមថេង សុតធីតា ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាចែករំលែកតៗគ្នា ដោយអ្នកគាំទ្រមួយចំនួនក៏បានបញ្ចេញយោបល់ក្នុងន័យលង់ស្នេហ៍ និង សរសើរពីរូបរាងដ៏សិចស៊ីទាក់ទាញរបស់ សុតធីតា ធ្វើឱ្យពួកគេគយគន់មិនជិនណាយ។
ធម្មតាកញ្ញា ប៉ូគឹមថេង សុតធីតា មានដងខ្លួន និង មុខមាត់ស្រស់ស្អាតស្រាប់ ទោះស្លៀកឈុតអ្វីក៏មើលទៅស័ក្ដិសមទាំងអស់ មិនថាឈុតបែបប្រពៃណីបុរាណ ឬសម័យទេ ប៉ុន្ដែរាល់ពេលនាងស្លៀកឈុតប៊ីគីនីបញ្ចេញសាច់សខ្ចី សម្ញែងដងខ្លួនស្រឡូនម្ដងៗ កាន់តែទាក់ភ្នែកមហាជនឱ្យតាមសម្លឹងថែមទៀត៕