យ៉ារ៉ូ កំពុងចាយស្នាមញញឹមនៅអាមេរិក ក្រោយរងទុក្ខដោយសារជំងឺផ្លូវចិត្តជាង ២ ឆ្នាំ
កាលពីពេលថ្មីៗនេះ មហាជនគាំទ្រពិធីករស្រស់សង្ហាលោក វី យ៉ារ៉ូ ហាក់មិននឹកស្មានដល់ ព្រមទាំងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានប្រកាសនៅលើគណនីហ្វេសប៊ុកថា លោកបានស្ថិតក្នុងបញ្ហាផ្លូវចិត្តជាង ២ ឆ្នាំមកហើយ ដែលស្ទើរតែធ្លាក់ក្នុងវិបត្តិផ្លូវចិត្តនេះធ្ងន់ធ្ងរ ប៉ុន្តែលោកក៏បានជួបពិភាក្សាជាមួយពេទ្យទាន់ពេលវេលា ដែលពេលនេះផ្លូវចិត្តរបស់លោកបានធូរប្រសើរវិញខ្លះហើយ។
ក្រោយប្រកាសពីបញ្ហាផ្ទាល់ខ្លួនហើយនោះ ពិធីករវ័យក្មេងមានប្រជាប្រិយភាព វី យ៉ារ៉ូ ក៏ហាក់តែងបង្ហាញសកម្មភាពក្នុងការចំណាយពេលវេលាសម្រាប់ខ្លួនឯងជារឿយៗ ដូចជាការដើរកម្សាន្ត និង ធ្វើអ្វីដែលខ្លួនចង់ធ្វើ ដើម្បីបន្ធូរអារម្មណ៍តានតឹងពីជំងឺផ្លូវចិត្តនោះទៀតផង។
ដោយឡែក ស្រាប់តែនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ លោក វី យ៉ារ៉ូ បានប្រកាសសាជាថ្មីថាខ្លួននឹងផ្អាកក្នុងការថតមួយរយៈ ដើម្បីឱ្យអ្វីគ្រប់យ៉ាងប្រសើរឡើង ដោយលោកបានចាកចេញពីកម្ពុជាស្ងាត់ៗទៅកាន់សហរដ្ឋអាមេរិកទៀតផង។
ក្រោយពីបានទៅដល់រដ្ឋ Las Vegas សហរដ្ឋអាមេរិក វី យ៉ារ៉ូ បានធ្វើឱ្យអ្នកគាំទ្រហាក់មានការធូរចិត្តពីការព្រួយបារម្ភទៅលើបញ្ហាសុខភាពរបស់លោក ដោយលោកបានបង្ហោះរូបភាពជារឿយៗបង្ហាញស្នាមញញឹមយ៉ាងរីករាយនោះ។
តស់! ទស្សនារូបភាពក្នុងការធ្វើដំណើរកម្សាន្តនៅសហរដ្ឋអាមរិករបស់លោក វី យ៉ារ៉ូ ៖