សម្រស់មិនប្រែ! លេចមុខ លី ម៉ារីណា ដើរបង្ហាញម៉ូដគ្រឿងពេជ្រ ជះសម្រស់វ៉ាដាច់គេឯង
តារាសម្ដែងស្រីសម្បូរដោយប្រជាប្រិយភាព លី ម៉ារីណា កន្លងមកត្រូវបានមហាជនដាក់រហស្សនាមជារាជិនីសម្រស់ កំពូលតារាស្រីសាច់ចាំ មានសាច់ឈាមសភ្លឺថ្លា ទម្រង់មុខស្រស់ស្អាតគួរឱ្យចង់គយគន់។
ថ្វីដ្បិតតែបច្ចុប្បន្ន តារាសម្ដែងរៀមច្បងរូបនេះ មានវ័យកាន់តែច្រើន និង មានសិល្បករ-ការិនីក្មេងៗស្រករក្រោយដែលមានទាំងទេពកោសល្យ និង រូបសម្រស់ប្រជែងទីផ្សារសិល្បៈយ៉ាងច្រើនព្រោងព្រាតក៏ពិតមែន តែមើលទៅ លី ម៉ារីណា ហាក់នៅតែរក្សាសាច់ឈាមស្រស់ស្អាតក្មេងជាងវ័យដដែល ធ្វើឱ្យមហាជនកោតសរសើរនាងត្រង់ចំណុចនេះជាខ្លាំង។
ដោយសារតែសម្រស់នៅតែស្អាតមិនចាស់ជ្រីវជ្រួញតាមអាយុនេះហើយ លី ម៉ារីណា ស្រាប់តែថ្មីៗនេះ នាងបានលេចវត្តមានដើរបង្ហាញម៉ូដគ្រឿងពេជ្រមួយយ៉ាងទាក់ទាញ។ តារាសម្ដែងស្រីរូបនេះ បានស្លៀករ៉ូបពណ៌ខ្មៅឆ្លុះសាច់សចាំង បង្ហាញពីភាពលេចធ្លោ ទាក់ទាញ ធ្វើឱ្យអ្នកគាំទ្រចោលក្រសែភ្នែកតាមសម្លឹង ព្រមជាមួយពាក្យលើកសរសើរពីរូបរាងសមសួនរបស់តារាស្រីរូបនេះមិនដាច់ពីមាត់៕
រូបភាព៖ Fb លី ម៉ារីណា