អភិជនណាស់! ធ្លាយតម្លៃផាត់មុខ-ធ្វើសក់ ស្រីតូច កក្កដា សុភ័ណ្ឌ ធ្វើម្តងៗអស់រាប់សែនរៀល
ប្រិយមិត្តប្រាកដជាបានស្គាល់ កក្កដា សុភ័ណ្ឌ មាននាមក្រៅថា ស្រីតូច មិនខាន ដោយរូបគេគឺជាបុគ្គលម្នាក់ ដែលមានកិត្តិនាមល្បីល្បាញខ្លាំងនៅលើបណ្តាញសង្គម មិនថាទាំងហ្វេសប៊ុក ឬ Tik Tok ឡើយ។
ដោយសារភាពល្បីល្បាញនេះ បានរុញច្រានឱ្យ កក្កដា សុភ័ណ្ឌ អាចរកចំណូលបានយ៉ាងច្រើន ដោយកន្លងមកមានគេបានទាក់ទងតារាលើបណ្តាញសង្គមរូបនេះ ឱ្យធ្វើជាអ្នកតំណាងលើផលិតជាច្រើន ទាំងអាហារ និង សម្ភារផ្សេងៗទៀត ដែលស្ទួយឱ្យជីវិត កក្កដា សុភ័ណ្ឌ រស់នៅយ៉ាងហាយសូរ មានលុយចាយពេញៗដៃស៊ីវីល័យបំផុត ហើយរស់នៅក្នុងខន់ដូយ៉ាងប្រណីតមួយកន្លែងថែមទៀត។
ងាកចេញពីនេះបន្តិច បើនិយាយរាល់ពេលដែល កក្កដា សុភ័ណ្ឌ ចេញធ្វើការងារឱ្យដល់ម្ចាស់ផលិតផលជាច្រើនដែលមានក្នុងដៃនោះ រូបគេតែងតែសម្អិតសម្អាងកាយយ៉ាងស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ណាស់ ជាពិសេសពេលតុបតែងខ្លួន និង មុខមាត់ជាមនុស្សស្រីម្តងៗនោះ។
យ៉ាងណាមិញ បើងាកមកនិយាយពីតម្លៃនៃការតុបតែងមុខ ធ្វើសក់របស់តារាហ្វេសប៊ុក និង តារា Tik Tok កក្កដា សុភ័ណ្ឌ វិញ ឃើញថាមានតម្លៃញាក់សាច់ណាស់។ បើតាមវីដេអូក្នុងគណនី Tik Tok មួយ កក្កដា សូភ័ណ្ឌ ដែលមានងារ ស្រីតូច រូបនេះ បានទម្លាយឱ្យដឹងថា ក្នុងការផាត់មុខ និង ធ្វើសក់ម្តង គឺខ្លួនចាយអស់ ១០០ ដុល្លារ ពេលទៅកន្លែងគេ តែបើហៅគេមកផាត់ដល់ខន់ដូវិញ គឺអស់ដល់ទៅ ១៥០ ដុល្លារ។
ក្រោយបានដឹងពីតម្លៃនៃការផាត់មុខ និង ធ្វើសក់ម្តងៗ របស់តារាហ្វេសប៊ុក និង តារា Tik Tok កក្កដា សុភ័ណ្ឌ ហើយ បានធ្វើឱ្យមហាជន ពិសេសអ្នកគាំទ្ររូបគេ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនស្មានថាក្នុងការផាត់មុខម្តងៗ រូបគេចាយអស់ច្រើនយ៉ាងនេះ៕
@mak_da9999អស់តែ100$ ទៅ 150$ ទេស្អាតសាហាវ ❤️️ @kakadasophornofficial ##fyp♬ សំឡេងដើម – ម៉ាក់ដា