បើកបង្ហាញសម្រស់ម្ចាស់មកុដបវរកញ្ញាចក្រវាលខ្មែរ ៥ ជំនាន់ ដែលនាំឈ្មោះកម្ពុជាដល់ឆាកអន្តរជាតិ
បើគិតត្រឹមឆ្នាំ ២០២១ កម្មវិធី Miss Universe Cambodia បានឆ្លងកាត់ការប្រកួតចំនួន ៥ ឆ្នាំ មកហើយដែរ ដោយក្នុងនោះ មាន Miss Universe Cambodia ទាំង ៥ រូប ក៏បានទៅចូលរួមលើឆាកអន្តរជាតិតំណាងឱ្យកម្ពុជារួចហើយដែរ។
យ៉ាងណាមិញ ទៅមើលសម្រស់ សមត្ថភាព របស់ម្ចាស់មកុដជ័យលាភីទាំង ៥ ជំនាន់ ពោលគឺចាប់តាំងពីឆ្នាំ ២០១៧ រហូតដល់ឆ្នាំ ២០២១ គឺសុទ្ធសឹងតែមានចំណេះដឹង និង រូបសម្បត្តិទាំងព្រមស័ក្តិសមនឹងជាបវរកញ្ញាចក្រវាលណាស់។ ជាងនេះទៅទៀត បើក្រឡេកទៅមើលរូមឆោមស្រស់សោភារបស់ម្ចាស់ជ័យលាភី Miss Universe Cambodia ទាំង ៥ ជំនាន់ នៅពេលដែលបានគ្រងមកុដ គឺពិតជាស័ក្តិសមនៃភាពជោគជ័យរបស់ពួកគេណាស់។
តស់! ទស្សនារូបភាព Miss Universe Cambodia ទាំង ៥ ជំនាន់ ជាមួយនឹងមកុដស្ត្រីនៃភាពជោគជ័យដ៏អស្ចារ្យ៖
១. Miss Universe Cambodia 2017 ប៊ី សុធារី
២. Miss Universe Cambodia 2018 រឿន ណាត
៣. Miss Universe Cambodia 2019 សំណាង អាលីណា
៤. Miss Universe Cambodia 2020 រ៉េត សារីតា
៥. Miss Universe Cambodia 2021 ងិន ម៉ារ៉ាឌី