អីយ៉ាស់! ទើបវគ្គសម្ភាសសោះ ផ្ទុះការសរសើរថា សួ វិចិត្រ សមត្ថភាពខ្លាំងអាចនឹងជាម្ចាស់ពាន
អ្នកដែលនិយមស្នេហាវិស័យតន្ត្រី ជាពិសេសបទចម្រៀង cover ពិបាកថាមិនស្គាល់លោកណាស់។ សួ វិចិត្រ ជាកុលបុត្រខ្មែរ ស្រុកកំណើតខេត្តពោធិ៍សាត់ ជាកូនកសិករក្រខ្សត់ តែពោរពេញដោយទេពកោសល្យ ផ្នែកតន្ត្រី និង ការច្រៀង តែល្បីខ្លាំងនៅលើបទ cover រហូតមានអ្នក Follow ឆាណែលយូធូប ដល់ទៅជាង ៤៦ ម៉ឺននាក់។
ថ្មីៗនេះ មហាជនមានការសាទរដល់យុវជន វិចិត្រ ក្រៃលែង ក្រោយវីដេអូនៃការប្រកួតកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ល្បីមួយ លេចវត្តមាន វិចិត្រ ជាបេក្ខភាពប្រលងក្នុងវគ្គសម្ភាស ហើយបទចម្រៀងដែលយុវជននាំមកច្រៀង គឺបទ «កុំឱ្យគេឈឺចាប់ដោយសារបង» ដែលទទួលបាននូវការសាទរយ៉ាងខ្លាំងសម្បើម ពីគណកម្មការទាំង ៣ រូប។
ក្រោយសម្រែកច្រៀងពេញដោយទឹកដមសំនៀង និង មនោសញ្ចេតនាដ៏ជ្រាលជ្រៅ សួ វិចិត្រ ទទួលបានការកោតសរសើរមិនដាច់ពីមាត់ ប្រកបដោយការពេញចិត្តសមត្ថភាពពីគណវិនិច្ឆ័យទាំង ៣ គ្រប់គ្នា។ មហាជនបានចូលទៅចុចទស្សនារាប់លានដងលើបណ្តាញសង្គមយូធូប និង អ្នកគាំទ្ររាប់ពាន់នាក់ ខំមិនបញ្ចេញក្តីរំភើប និង មានក្តីរំពឹងខ្ពស់ថា វិចិត្រ នឹងក្លាយជាម្ចាស់ពាននៅរដូវកាលនេះ អ្នកខ្លះបញ្ចេញទស្សនៈថា វិចិត្រ ដឹងតែម្ចាស់ពានហើយ សមត្ថភាពខ្លាំងណាស់ សំខាន់ View Like Comment ច្រើនជាងគេទាំងអស់៕
តោះ! យើងមកទស្សនាវីដេអូពេញទាំងអស់គ្នា..!