ធ្លាប់គ្រូទាយថាជិតដល់គូ ពេលនោះ Aff ឆ្លើយវឹបថា សុំជាបុរសរូបនេះ
តារាស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ Aff Taksaorn អ្នកមេម៉ាយសាច់ផ្អែម ដែលមហាជន និងប្រិយមិត្តភាគច្រើនបានស្គាល់ច្បាស់ថាជាតារាស្រីរូបស្រស់ សម្រស់ស្រស់សោភា ថែមទាំងមានទេពកោសល្យគួរឱ្យកោតសរសើរ។
ថ្មីៗនេះ Aff បានប៉ះសម្ភាសន៍ជាមួយគ្រូហោរ៍ល្បីប្រចាំប្រទេសថៃ នៅក្នុងកម្មវិធី 3Zap ក៏បានឆ្លៀតមើលពីរាសីស្នេហា ក្រោយស្ពាយឈ្មោះជាអ្នកមេម៉ាយអស់ជាច្រើនឆ្នាំ។
លោកគ្រូ Chang ដែលជាគ្រូហោរាសាស្ត្រល្បីឈ្មោះបានទាយថា៖ «រាសីស្នេហារបស់ Aff គឺបានគូជាមនុស្សដែលមានតារានិករផ្សេងគ្នា មានភាពខុសប្លែកគ្នាច្រើន ជាមនុស្សមានអាយុបង មានពូជសាសន៍ និងសាសនាផ្សេង អាចជាប្រភេទនាំចូល (បរទេស)»។
គ្រាន់តែឮបែបនេះ Aff ក៏តបវិញថា៖ «Gong Yoo! សុំជា Gong Yoo បានទេលោកគ្រូ?»។ លោកគ្រូក៏តបទៅវិញបែបលេងសើច៖ «អាចជា Gong អីផ្សេង!» ខណៈពេលដែលពិធីករផ្សេងទៀត ចម្អន់បែបលេងសើច «ឬក៏អាចជា Goo Yong ក៏ថាបាន»។ Aff បានត្រឹមថា៖ «Gong អីផ្សេងមិនយកទេចា៎»។
ក្រោយកិច្ចសម្ភាសន៍នេះ គេរកឃើញថា Aff ហាក់ស្រលាញ់ និងគាំទ្រតារាប្រុសកូរ៉េ Gong Yoo ជាខ្លាំង ដែលដល់ថ្នាក់ចេញប្រតិកម្មរហ័សតបភ្លាម នឹកដល់ឈ្មោះតារាប្រុសរូបនេះមុនគេ ពេលនិយាយដល់បុរសបរទេស៕
View this post on Instagram
ប្រភព៖ Teenee