ពេលបវរកញ្ញាឥណ្ឌា ឈ្នះមកុដ MU 2021 ស្រាប់តែ រឿន ណាត ដាក់មួយប្រយោគផាំង ផ្អើលអ្នកគាំទ្រ
ភាពជោគជ័យរបស់នាង Harnaaz Sandhu បវរកញ្ញាមកពីប្រទេសឥណ្ឌា ដែលបានក្លាយជាបវរកញ្ញាគ្រងកមុដ Miss Universe 2021 ធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គម ចូលរួមអបអរសាទរដល់ជ័យលាភីមួយនេះជាខ្លាំង ព្រោះតែនាងមានទាំងរូបសម្រស់ សមត្ថភាព និង ចំណេះដឹង ស័ក្ដិសមជារាជិនីគ្រងមកុដប្រចាំចក្រវាលឆ្នាំ ២០២១ នេះ។
ក្នុងនោះកញ្ញា រឿន ណាត អតីត Miss Universe Cambodia 2018 ក៏បានសម្ដែងក្ដីពេញចិត្តជាខ្លាំងចំពោះការទទួលបានតំណែង Miss Universe 2021 របស់បវរកញ្ញាឥណ្ឌា ដោយតារាស្រីខ្មែររូបនេះបានបង្ហោះរូបថតបវរកញ្ញាឥណ្ឌាមួយសន្លឹក ព្រមទាំងដាក់ Caption ថា ៖ «Miss universe 2021 is India congratulations my queen ស័ក្ដិសមបំផុត»។
ប៉ុណ្ណឹងហើយនៅតែមិនអស់ចិត្ត រឿន ណាត ថែមទាំងបានចូលទៅខំមិនពាក្យមួយឃ្លាយ៉ាងមានអត្ថន័យទៅនាង Harnaaz Sandhu នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ Miss Universe បញ្ជាក់ពីការស្រឡាញ់ទៀតថា ៖ «I love you queen» ដែលមានន័យជាភាសាខ្មែរថា ៖ «ខ្ញុំស្រឡាញ់អ្នកណាស់ ម្ចាស់ក្សត្រី»៕