ភ្ជាប់ពាក្យបាន ៥ ខែ គូដណ្ដឹង កែវ សុបញ្ញា លេងចាយលុយទាំងបាច់ៗ ធ្វើរឿងនេះឱ្យនាងរំភើបចិត្ត
មហាជនអ្នកគាំទ្របានជ្រាបហើយពីជីវិតឯកជនរបស់ តារាចម្រៀងស្រី កែវ សុបញ្ញា ដែលចាប់តាំងពីបានដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យតាមប្រពៃណីប្រមាណជាង ៥ ខែមកនេះ ជីវិតគូរបស់នាង តែងធ្វើឱ្យមហាជនហាក់អារម្មណ៍ខ្លាំង ដែលតែងបង្ហាញពីភាពផ្អែមល្អែមយ៉ាងមានសុភមង្គល ដែលឃើញថានាងបានក្លាយជានារីដ៏មានសំណាង មានគូដណ្ដឹងពូកែយកចិត្ត ថ្នាក់ថ្នមនាង និង បានចាប់ដៃគ្នាធ្វើការរកស៊ី រស់នៅក្នុងជីវិតមួយយ៉ាងហាយសូរ។
ជាក់ស្តែងថ្មីៗនេះ ជីវិតគូរបស់តារាចម្រៀងស្រីរូបនេះ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ និង រំភើបជំនួសនាង ដោយស្ងាត់ៗនាងត្រូវបានគូដណ្ដឹងសំណប់ចិត្តទិញរថយន្តស៊េរីទំនើបរាប់ម៉ឺនដុល្លារម៉ាក Maxus D60 ពណ៌សយ៉ាងថ្មីសន្លាង ធ្វើការ Surprise នាង ជាកាដូសម្រាប់ឆ្នាំថ្មីខាងមុខនេះ។
នេះបើតាមបណ្ដាញសង្គមរបស់ កែវ សុបញ្ញា បានបង្ហោះរូបភាព និងសាររៀបរាប់ថា ៖ «ថ្ងៃច័ន្ទដើមទ្រព្យស្វាគមន៍សមាជិកថ្មី ស្មានថាគេនិយាយលេង គេធ្វើមែនទែន អគុណកាដូដាច់ឆ្នាំ សម្រាប់អូន ចឹងតាបានចេះតែបាត់ប្រាក់ខែ ឯងខំតារករឿង Thx for Everything my love Love u»។
ទន្ទឹមនឹងនោះដែរ ក្រោយឃើញបែបនេះ មហាជន ក៏ដូចជាសិល្បករ-ការិនីជាច្រើន បានចូលរួមអបអរសាទរដល់រូបនាង ព្រមទាំងជូនពរឱ្យរូបនាងកាន់តែទទួលបានក្ដីសុខ និង ជោគជ័យក្នុងជីវិតផងដែរ៕