រៀបការច្រើនឆ្នាំ ប្រពន្ធ កែវ វាសនា ប្រាប់ប្ដីឱ្យប្រយ័ត្នរឿងនេះ ជៀសវាងគេឆក់យកនាងបាត់
គិតមកដល់ឆ្នាំ ២០២១ នេះ មានរយៈពេលច្រើនឆ្នាំមកហើយដែលតារាចម្រៀងស្ថិតក្នុងដួងចិត្តយុវវ័យ កែវ វាសនា និង ភរិយាបណ្ដូលចិត្ត បានកាន់ដៃគ្នាក្រាបផ្ទឹមចូលរោងការតាមប្រពៃណី ហើយចំណងអាពាហ៍ពិពាហ៍របស់ប្ដីប្រពន្ធអ្នកទាំងពីរ បានទទួលបានតំណក់ឈាមកូនប្រុសម្នាក់ និង កូនស្រីដ៏ឃ្យូតគួរឱ្យស្រឡាញ់ម្នាក់ផងដែរ។
ជារឿយៗ ប្ដីប្រពន្ធតារាចម្រៀង កែវ វាសនា តែងបង្ហាញពីជីវិតគ្រួសាររស់នៅប្រកបដោយសេចក្ដីសុខ និង ភាពផ្អែមល្ហែម ហើយទន្ទឹមនឹងនោះ ពួកគេទាំងពីរក៏តែងទម្លាយពីជីវិតឯកជនរស់នៅយ៉ាងធូរធារបែបអភិជនសឹងតែមិនខ្វះអ្វី ធ្វើឱ្យមហាជនកោតសរសើរមិនស្ទើរឡើយ។
យ៉ាងណានៅថ្ងៃខួបកំណើត កែវ វាសនា ថ្មីៗនេះ ភរិយាតារាចម្រៀងរូបនេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលតែម្ដង ក្រោយឃើញសារជូនពរស្វាមីចាក់ដោតខ្លាំង ដោយមានលាយឡំជាមួយពាក្យលេងសើច តែបង្គាប់អត្ថន័យឱ្យលោកចេះស្រឡាញ់ប្រពន្ធកូនឱ្យច្រើនៗ ជៀសវាសគេឆក់យកនាងបាត់។
ភរិយា កែវ វាសនា បានជូនពរលោកថា ៖ «Happy birthday ប្តី 12-12-2021 ជូនពរបងមានសុខភាពល្អ គេស្រឡាញ់គាំទ្រកាន់តែច្រើន ធ្វើអ្វីៗកាន់តែជោគជ័យ កុំភ្លេចស្រឡាញ់ប្រពន្ធកូនឱ្យច្រើនណា សម័យនេះផងតែប្តីព្រងើយៗប្រយ័ត្នគេឆក់ប្រពន្ធបាត់ love u b»៕