ផន សុផារី ទម្លាយអារម្មណ៍ពិត ពេលបានសម្តែងល្ខោនបាសាក់លើទឹកដីក្រុងអង្គរ មុនលានជល់ដំរីលើកដំបូង
កាលពីរាត្រីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ មហាជនអ្នកគាំទ្រនៅខេត្តសៀមរាប និយមទស្សនាល្ខោនបាសាក់ប្រាកដជាមានក្តីរំភើបណាស់មកហើយ ដោយកាលពីយប់មិញនេះ ក្រុមល្ខោនបាសាក់ ភី សុគន្ធី ដែលជាក្រុមរបស់លោកម្តាយឪពុកតារាស្រី ផន សុផារី បានទៅសម្តែងនៅទីនោះ។
ក្នុងនោះដែរ មុននឹងការសម្តែងជូនបងប្អូននៅខេត្តសៀមរាបទស្សនាដោយសេរីហើយនោះ ក្នុងនាមជាសិល្បការិនីផ្នែកល្ខោនបាសាក់ អ្នកនាង ផន សុផារី បានបង្ហោះសារបង្ហាញក្តីរំភើបយ៉ាងខ្លាំង ដោយក្រុមល្ខោនរបស់អ្នកនាង បានមកលេងជាលើកដំបូងលើទឹកដីអង្គរ ខាងមុខទីលានជល់ដំរី។
អ្នកនាង ផន សុផារី បានបង្ហាញអារម្មណ៍ស្ទើរស្រក់ទឹកភ្នែកថា ៖ «រំភើបស្ទើរស្រក់ទឹកភ្នែក! ទីបំផុត ថ្ងៃដែលសិល្បៈល្ខោនបាសាក់ ភី សុគន្ធី បានសម្តែងដំបូង គឺនៅលើទឹកដីអង្គរ (ទីលានជល់ដំរី)។ បងប្អូន ដែលមិនបានមកទស្សនាផ្ទាល់ នាងខ្ញុំនឹងធ្វើការ live ជូនទស្សនាណា»៕