បើកបង្ហាញពីជីវិតពិតរបស់តួអ្នកបម្រើក្នុងរឿង «ភ្លើងបុណ្យ» នាង Ampere ហាយសូរមិនធម្មតា
ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃជាច្រើននោះ ប្រាកដជាបានដឹង និង ស្គាល់ហើយពីតារាស្រី Ampere Suthathip ដែលនាងតែងតែដើរតួជាអ្នកបម្រើ ហើយតាមរយៈការសម្តែងជាតួអង្គបែបនេះ នាងទទួលបានភាពល្បីល្បាញមិនស្ទើរទេ។ ជាពិសេស អ្វីដែលមហាជនចងចាំរាល់កាយវិការក្រមិចក្រមើមរបស់នាងមិនភ្លេចនោះ គឺនាងសម្តែងជាតួអ្នកបម្រើនៅក្នុងរឿង «ភ្លើងបុណ្យ» តែម្តង។
នៅក្នុងពិភពកម្សាន្តថៃ អ្នកណាៗក៏ស្គាល់ នាង Ampere Suthathip ដែរ ដោយនាងគឺជាតួសម្តែងម្នាក់ដ៏រួសរាយ និង មានស្នាមញញឹមជាប់ជានិច្ច ហើយនាងក៏តែងតែទទួលបានការស្រឡាញ់ និង គាំទ្រយ៉ាងច្រើនពីសំណាក់មហាជន តាមរយៈការសម្តែងតួរអង្គអ្នកបម្រើបែបក្រមិចក្រមើមនេះ។
យ៉ាងណាមិញ បើទោះបីជានាង Ampere Suthathip តែងតែដើរតួជាអ្នកបម្រើនៅក្នុងរឿងពិតមែន ប៉ុន្តែបើងាកមកជីវិតពិតនៅខាងក្រៅសិល្បៈវិញ គឺផ្ទុយស្រឡះតែម្តង នាងមានជីវភាពសម្បូសប្បាយ រស់នៅក្នុងភាពស៊ីវីល័យ និង ដើរលេងស្ទើរតែគ្រប់ប្រទេសតែម្តង។ ជាពិសេស ការលេងស្ទីលតុបតែងខ្លួនរបស់នាងក៏មើលទៅស្រស់ស្អាត មានទាំងសិចស៊ី និង សុភាពរាបសា មិនចាញ់ស្ទីលតារាស្រីផ្សេងៗទៀតនោះទេ៕
ប្រភព៖ Instagram