យ៉ូយ! ខួបអាពាហ៍ពិពាហ៍ឆ្នាំនេះ សួស វីហ្សា និង ថមមី ជះលុយទិញឡានលំដាប់អភិជន និងនាឡិកាតម្លៃរាប់ម៉ឺនដុល្លារ Surprise គ្នា
ថ្មីៗនេះ ជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ២ ឆ្នាំ របស់ ប្ដីប្រពន្ធអ្នកសិល្បៈ អ្នកនាង សួស វីហ្សា និង លោក ថមមី ដែលគេក៏បានឃើញ លោក ថមមី ចេញវីដេអូមួយនៃការរៀបចំពញាក់អារម្មណ៍បង្ហាញពីទំហំនៃក្ដីស្រឡាញ់ចំពោះ សួស វីហ្សា រហូតធ្វើឱ្យនាងមានការរំភើបចិត្តខ្លាំងស្រក់ទឹកភ្នែករហាមនោះ។
ដោយឡែកមិនត្រឹមតែប៉ុណ្ណោះ ខួបអាពាពិពាហ៍ក្នុងឆ្នាំនេះ សួស វីហ្សា និង លោក ថមមី កាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងរំភើបជំនួសអ្នកទាំងពីរថែមទៀត ក្រោយពីបានឃើញ អ្នកទាំងពីរ ចំណាយលុយទិញឡានសេរីទំនើបបែបអភិជនខ្ទង់សែនដុល្លារ និងនាឡិកាដៃពេជ្ររាប់ម៉ឺនដុល្លារ ធ្វើការ Surprise គ្នាទៀតផង។
ក្រោយពីឃើញបែបនេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនសម្ដែងនូវសេចក្ដីរំភើបចិត្តជំនួស និងបានធ្វើការជូនពរឱ្យអ្នកទាំងពីរកាន់តែមានក្ដីសុខ ព្រមទាំងកាន់តែជោគជ័យក្នុងជីវិតគ្រួសារផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖