មុំ សុធារ៉ា និង សង្សារចាស់នាយ ចឺម បញ្ចេញរូបគូលើកដំបូង ផ្អើលអ្នកគាំទ្រគិតបែបនេះព្រាត
អ្នកគាំទ្រវិស័យភាពយន្តខ្មែរច្បាស់ជាបានជ្រាបហើយពី តារាប្រុសរូបសង្ហា មុំ សុធារ៉ា និង តារាស្រីរូបស្រស់សាច់សខ្ចី ហ្វាហ្វា ដែលគេស្គាល់ថាជាអតីតសង្សារចាស់ នាយចឺម សុទ្ធសឹងជាតារាសម្ដែងដ៏មានប្រជាប្រិយភាព មានទាំងទេពកោសល្យ និង រូបសម្រស់ដ៏ទាក់ទាញ។
ដោយឡែកថ្មីៗ តារាប្រុសស្រីមួយគូនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ដោយកន្លងមកមិនធ្លាប់បានឃើញសកម្មភាពអ្នកទាំងពីរប៉ះគ្នាជាដៃគូរក្នុងការសម្ដែងភាពយន្ត ឬ រួមការងារជាមួយគ្នាឡើយ ស្រាប់តែសុខៗ អ្នកទាំងពីរបញ្ចេញរូបភាពប៉ុន្មានសន្លឹកថតជាគូជាមួយគ្នា ថែមទាំងស្លៀកឈុតកូនក្រមុំកូនកំលោះទៀត មើលទៅស្រស់ស្អាតទាំងគូ និង សមគ្នាខ្លាំង ប្រៀបដូចគូស្នេហ៍ដឹកដៃគ្នាថត Pre-Wedding អ៊ីចឹង។
គ្រាន់តែបានឃើញរូបភាពប៉ុន្មានសន្លឹករបស់តារាប្រុសស្រីមួយគូនេះភ្លាម មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើន លាន់មាត់សរសើរគ្រប់គ្នា ថាអ្នកទាំងពីរស័ក្តិសមគ្នាខ្លាំង រហូតធ្វើឱ្យអ្នកគាំទ្រខ្លះគិតថា អ្នកទាំងពីរជាគូនឹងគ្នាត្រៀមចូលរោងការមែនទែនទៀតផង។
យ៉ាងណាមិញ តារាប្រុសស្រីមួយគូនេះ ក៏មានពាក្យពេចន៍បញ្ជាក់ភ្ជាប់ជាមួយនឹងរូបភាពទាំងនេះឱ្យដឹងផងដែរថា នេះគ្រាន់តែជាការសកម្មភាពរួមការងារជាមួយគ្នាប៉ុណ្ណោះ៕