វ័យកាន់តែជ្រេហើយ តែតារាចម្រៀងខ្មែរ ៨ រូបនេះ នៅមិនទាន់ខ្វល់រកម្ចាស់ស្អំបេះដូង
ក្រឡេកទៅមើលក្នុងរង្វង់សិល្បៈ អ្នកសិល្បៈជាច្រើន បានសម្រេចចិត្តរៀបការសាងគ្រួសារ និង មានទាយាទស្នងត្រកូលកំពុងរស់នៅយ៉ាងមានសុភមង្គល ប៉ុន្តែបើងាកទៅចាប់អារម្មណ៍តារាចម្រៀងប្រុសស្រីប៉ុន្មានដួង បើទោះបីជាមានវ័យជ្រេៗប្រមាណ ៣០ ទៅ ៤០ ឆ្នាំ អស់ហើយក៏ដោយ នៅតែមិនទាន់សម្រេចចិត្តរៀបការសាងគ្រួសារ ហើយសូម្បីតែគូស្នេហ៍ក៏មិនទាន់ឃើញបើកបង្ហាញផងដែរ។ តារាទាំងចម្រៀងទាំងប៉ុន្មានដួងនេះរួមមាន៖
១. ឆន សុវណ្ណារាជ
តារាចម្រៀងប្រុស ឆន សុវណ្ណារាជ មកដល់ពេលនេះ បើទោះបីជាលោក មានវ័យ ៣៧ ឆ្នាំហើយក្តី ប៉ុន្តែគេមិនធ្លាប់បានឃើញ លោក គិតគូររឿងគូជីវិត ឬបើកបង្ហាញថាមានគូស្នេហ៍នៅឡើយទេ។
២. ផន ស្រីខួច
តារាចម្រៀងស្រីរូបនេះ វ័យក៏ជ្រេបន្តិចហើយដែរ ប៉ុន្តែចាប់តាំងពីលេចឮធ្លាប់ជួបស្នេហ៍ខកបំណងម្ដងហើយ គេក៏មិនដែលឃើញ នាងបង្ហាញពីទំនាក់ទំនងស្នេហានឹងបុរសណាម្នាក់ទៀតឡើយ។
៣. ករុណា ពេជ្រ
ចំពោះតារាចម្រៀងប្រុស ករុណា ពេជ្រ វិញ បើទោះមានវ័យកាន់តែកៀក ៤០ ឆ្នាំហើយក្តី តែលោកក៏មិនទាន់មានដំរួយណាមួយនិយាយពីរឿងចូលរោងការ ឬបង្ហាញទំនាក់ទំនងស្នេហាជាមួយនឹងនារីរូបណានៅឡើយដែរ។
៤. សុខ សីឡាលីន
តារាចម្រៀងស្រី សុខ សីឡាលីន សព្វថ្ងៃនេះ ក៏មានវ័យមិនតិចនោះដែរ ប៉ុន្តែគេក៏មិនដែលឃើញនាងបើកបង្ហាញរឿងស្នេហា ឬគិតគូររឿងជីវិតគូរបស់នាងម្ដងឡើយ។
៥. អេឡិច ចាន់ត្រា
តារាច្រៀងប្រុសរូបនេះ មានវ័យជាង ៣០ ឆ្នាំទៅហើយដែរ ប៉ុន្តែមហាជនក៏មិនទាន់ឃើញលោក បង្ហើបរឿងសាងជីវិតគ្រួសារ ឬបើកចំហរស្នេហ៍ជាមួយនារីរូបណាផងដែរ។
៦. លី អ៊ីវាធីណា
តារាចម្រៀងស្រីរូបនេះ ឃើញមានរូបរាងមុខមាត់ក្មេងស្រស់ស្អាតខ្ចីញេញអ៊ីចឹងទេ តែបើនិយាយពីអាយុវិញក៏មិនតិចនោះដែរ ប៉ុន្តែគេក៏មិនធ្លាប់ឃើញ នាងបង្ហាញថាមានម្ចាស់ស្អំបេះដូងនៅឡើយដែរ។
៧. សុគន្ធ ថេរ៉ាយុ
តារាចម្រៀងប្រុស សុគន្ធ ថេរ៉ាយុ ឆ្នាំនេះ មានអាយុ ៣៣ ឆ្នាំហើយ ប៉ុន្តែចំពោះរឿងស្នេហាវិញ ក៏ហាក់មិនដែលបង្ហើបពីជីវិតគូស្រកររបស់លោកនោះទេ។
៨. សុខ ស្រីនាង
តារាចម្រៀងស្រីរូបនេះ ចាប់តាំងពីជួបស្នេហ៍ខកចិត្តស្ពាយឈ្មោះជាអ្នកមេម៉ាយជាច្រើនឆ្នាំកន្លងទៅនេះ ក៏មិនទាន់ឃើញអ្នកនាង ស្វែងរកម្ចាស់ស្អំបេះដូងថ្មីនោះទេ ដែលសព្វថ្ងៃរស់នៅក្នុងជីវិតមេម៉ាយហាយសូរយ៉ាងមានក្ដីសុខ៕