ចង់ហៅ Aff និង Aum ចូលរួមកម្មវិធី ឬ ថតស្ពតម្តងៗ ត្រូវត្រៀមលុយឱ្យក្រាស់ៗប៉ុណ្ណេះទើបបាន
បើនិយាយពីតារាស្រី Aff Tasaorn និង Aum Pachayapa អ្នកទាំងពីរមិនត្រឹមតែមានទេពកោសល្យក្នុងការសម្តែងឥតខ្ចោះនោះទេ តែបើនិយាយពីសម្រស់វិញ អាចហៅបានថារាជិនីសម្រស់តែម្តង នៅក្នុងពិភពសិល្បៈថៃ។ ជាមួយគ្នានោះដែរ បើនិយាយពីអាជីពក្នុងសិល្បៈរបស់អ្នកទាំងពីរវិញ មិនត្រឹមតែមានងារជាតារាសម្តែងស្រីឆ្នើមនោះទេ តែក៏ជាតារាស្រីជួរមុខដែលទទួលបានការអញ្ជើញចូលរួមនៅក្នុងកម្មវិធីផ្សេងៗជាច្រើនទៀតដែរ មិនថាធ្វើជាពិធីករ ឬ ធ្វើជាអ្នកតំណាងឱ្យក្រុមហ៊ុនផលិតផលផ្សេងៗ។
ក្នុងនោះដែរ ជឿជាក់ថាមហាជនពិតជាមានចម្ងល់ហើយថា រាល់កម្មវិធីដែលចង់បានតារាស្រីទាំងពីរទៅចូលរួម តើខាងក្រុមហ៊ុនត្រូវរៀបចំកញ្ចប់លុយប៉ុន្មាន ទើបអាចអញ្ជើញអ្នកទាំងពីរបាន?
ចំពោះ តារាស្រី Aum Pachayapa ប្រសិនបើក្រុមហ៊ុនចង់អញ្ជើញនាងចូលរួមក្នុងកម្មវិធីផ្សេងៗត្រូវចំណាយយ៉ាងតិច ៥ ពាន់ដុល្លារ។ ចំណែកឯ ក្រុមហ៊ុនដែលចង់ទាក់ទងនាងក្នុងការប្រម៉ូត ឬ តំណាងឱ្យក្រុមហ៊ុនណាមួយដើម្បីផ្សព្វផ្សាយផលិតផលនោះ គឺត្រូវចំណាយជិត ៣ សែនដុល្លារឯណោះ។
ដោយឡែក តារាស្រី Aff Tasaorn ប្រសិនបើក្រុមហ៊ុនចង់អញ្ជើញនាងចូលរួមក្នុងកម្មវិធីផ្សេងៗត្រូវចំណាយជាង ៤ ពាន់ដុល្លារ។ ចំណែកឯ ក្រុមហ៊ុនដែលចង់ទាក់ទងនាងក្នុងការប្រម៉ូត ឬ តំណាងឱ្យក្រុមហ៊ុនណាមួយដើម្បីផ្សព្វផ្សាយផលិតផលនោះ គឺត្រូវចំណាយជាង ២ សែនដុល្លារឯណោះ។
ប្រភព៖ sites