ញាក់! មកស្គាល់ស្ទូឌីយោផ្ទាល់ខ្លួនរបស់តារាល្បីៗ ៧ រូប ឃើញហើយគក់ទ្រូងគ្រប់គ្នា
ពិតណាស់ បច្ចុប្បន្នតារាល្បីៗរបស់ចិនបានកំពុងកើនឡើងច្រើន ហើយក៏មានតារាភាគច្រើនដែរ បានជ្រើសរើសបើកការសាកល្បងស្ទូឌីយោផ្ទាល់ខ្លួន ដើម្បីស្ទាបស្ទង់ពីសមត្ថភាព និង សន្ទុះប្រជាប្រិយភាពរបស់ពួកគេឱ្យកាន់ជឿជាក់លើអាជីពដែលខ្លួនកំពុងឈរជើង។
ដូចជាតារាប្រុសស្រីល្បីៗរបស់ចិន ទាំង ៧ រូបនេះ បើសិនក្រឡេកមើលកាន់តែច្បាស់នៅខាងក្នុង អ្នកទាំងនេះគឺមាននូវការិយាល័យការងារផ្ទាល់តែម្ដង ដែលឆ្លុះបញ្ចាំងពីរសជាតិជីវិតដ៏អស្ចារ្យរបស់ពួកគេ ហើយខ្លះទៀតក៏មានតារាល្បីក្នុងវិស័យកម្សាន្តចិន ស្ថិតក្រោមការគ្រប់គ្រងក្នុងក្រុមហ៊ុនខ្លួនផងដែរ។
១. Huang Zitao
អ្នកស្នងមរតកពាន់លាន លោក Huang Zitao បន្ទាប់ពីឪពុករបស់លោកទទួលមរណភាពអតីតសមាជិក Exo រូបនេះ បានបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយកាលដើមឆ្នាំនេះ។ ហើយ លោកមានគម្រោងវិនិយោគយ៉ាងខ្លាំងទៅលើវិស័យខ្សែភាពយន្ត កម្មវិធីទូរទស្សន៍ ក្រោមការគ្រប់គ្រងក្រុមហ៊ុនថ្មីរបស់លោក។
២. Jackson Wang
ក្រោយពីបានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យកម្សាន្តរបស់កូរ៉េខាងត្បូង Jackson បានពង្រីកខ្លួនបានល្អបំផុតចូលដល់ឆាកអន្តរជាតិ។ លោកក៏បានបើកក្រុមស្ទូឌីយោផ្ទាល់ខ្លួនផងដែរ ហើយប្រកាសសហការជាដៃគូជាមួយនឹង Ryce Entertainment បច្ចុប្បន្នបានកំពុងមានការមមាញឹកខ្លាំង ក្នុងការចំណាយលើការពង្រីកការិយាល័យរបស់គាត់ទៅជាអគារធំ និង ល្អជាងនេះ។
៣. Liu Wen
Liu Wen នាងគឺជាកំពូលតារាបង្ហាញម៉ូដដំបូងរបស់ចិន ដែលមានស្ទូឌីយោផ្ទាល់ខ្លួន នៅតំបន់ Ningbo, Zhejiang។ ហើយការិយាល័យរបស់តារាបង្ហាញម៉ូដវ័យ ៣៣ឆ្នាំរូបនេះ គឺមានភាពធំទូលាយ និង មានកន្លែងទំនេរសម្រាប់សម្រាកលំហែខួរក្បាលជាច្រើន។
៤. Shawn Yue
ក្រឡេកមើលការិយាល័យផ្ទាល់ខ្លួនរបស់ Shawn Yue ក៏មិនធម្មតាដែរ។ ការរៀបចំតុបតែងពិតជាមានភាពទាក់ទាញគ្រប់ជ្រុង ជាឈើប្រណីតមើលទៅដូចនៅក្នុងធម្មជាតិ។
៥. Yang Mi
Jaywalk Studio បង្កើតឡើងក្នុងឆ្នាំ ២០១៣ និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Yang Mi នៅទីក្រុងប៉េកាំង ត្រូវបានរចនាឡើងប្រណីត ដោយបរិយាកាសដិតជាប់នៅក្នុងចិត្ត។ ការិយាល័យនេះ ត្រូវបានរៀបចំតុបតែង ឃើញមាននូវរូបថត និង ពានរង្វាន់ ដែលទទួលបានដោយតារាសិល្បៈ ដែលមានប្រជាប្រិយ ក្រោមការគ្រប់គ្រងរបស់ខ្លួនដូចជា Dilraba Dilmurat , Vengo Gao Weigang, Vin Zhang Binbin និងតារាដទៃជាច្រើនផ្សេងទៀត។
៦. Huang Xiaoming
ចូលទៅការិយាល័យរបស់ Huang Xiaoming វិញម្ដង មើលទៅខាងក្នុងគឺប្រមូលផ្ដុំពីតុក្កតាតួអង្គក្នុងរឿងដែលលោកចូលចិត្ត កាន់តែមានភាពលេចធ្លោ។
៧. Fan Bingbing
ការិយាល័យរបស់តារាសម្ដែងស្រីកំពូលសម្រស់ Fan Bingbing ឯណោះវិញ បើក្រឡេកមើលតាមតុបតែង និង រៀបចំ គឺសង្កត់ធ្ងន់ខ្លាំងទៅលើស្ទីលផ្ទាល់ខ្លួន៕
ប្រភព៖ JANESTARS