ស្មានមិនដល់ ជីវិតពិតរបស់ លីវ ជីលី តស៊ូរែកពន់ការងារធ្ងន់ស្រាលច្រើនដល់ម្លុឹង
បវរកញ្ញា លីវ ជីលី ដែលមហាជនស្គាល់ច្បាស់គឺជាម្ចាស់កមុដ Miss Grand Cambodia 202o បានបង្ហោះសារទម្លាយពីប្រវត្តិកាលពីក្មេងធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងគឺកូនស្រីស្ថិតក្នុងគ្រួសារមានជីវភាពក្រលំបាកខ្លាំង ធ្វើឱ្យនាងតស៊ូ រ៉ាប់រងកិច្ចការងារឆ្ងន់ស្រាលតាំងពីតូច សូម្បីតែក្ដីស្រមៃចង់ក្លាយជាបវរកញ្ញាក៏មិនហ៊ានប្រាប់អ្នកណាឱ្យដឹង។
ជីលី ធ្លាប់បង្ហោះសាររៀបរាប់យ៉ាងវែងអន្លាយ នៅលើគណនីហ្វេសប៊ុកថា ៖ «ខ្ញុំឆ្លងកាត់គ្រប់បែបយ៉ាងក្នុងជីវិត មិនសូវបានញុំាគ្រប់គ្រាន់ រស់នៅដាច់ស្រយាលពីគេ ផ្ទះសម្បូរដោយពស់វែកនៅក្បែរ ការងារស្រាលធ្ងន់កាប់ឈើក្នុងព្រៃមីនជាមួយប៉ាធ្វើមិនខ្លាចឈឺទាំងខ្លួននៅក្មេង ចេះលក់ដូរតាំងពីនៅតូច ចេះដេរខោអាវដើម្បីយកលុយទៅរៀន ផ្លូវទៅរៀនលំបាកពេលមេឃភ្លៀងជាប់កង់ ទឹកជង្ហុកធំៗពិបាកជិះ តាមដងផ្លូវជុំវិញសុទ្ធតែព្រៃជិះ៥គីឡូទើបដល់សាលារៀន ពេលខ្លះគ្មានលុយសូម្បីតែលុយផ្ញើកង់ បាយព្រឹកគ្មានលុយទិញញុំា សុខចិត្តជិះកង់មកផ្ទះដាំបាយលីងប្រហុកញុំា ម៉ាក់វិញឈឺធ្ងន់ប៉ាយកទៅមើលនៅខេត្តព្រៃវែង(1ឆ្នាំ)តស៊ូរហូតដល់បានត្រឹមនិស្សិតឆ្នាំទី 3 ក៏សម្រេចចិត្តឈប់រៀន ព្រោះម៉ាក់ប៉ាចាស់ហើយឈឺស្កាត់គ្មានអ្នកមើលថែ ម្យ៉ាងគ្មានលុយរៀនត ហើយក៏ធ្វើការខាងអចលនទ្រព្យ (Account) (តែក្តីស្រមៃតាំងពីតូចមិនដែលហ៊ាននិយាយប្រាប់នរណាទេថាចង់ប្រឡងបរវកញ្ញានឹងគេ)។
ក្នុងឆ្នាំ 2020 ទើបចង់ដាក់ពាក្យសាកទេ តែក៏មិនស្មានក្លាយទៅជាងអ៊ីចឹងដែរ Miss grand Cambodia Top20។ អរគុណ បងប្អូនកន្លងមកដែលស្រឡាញ់គាំទ្ររូបនាងខ្ញុំកន្លងមក (នេះហើយជាឆាកជីវិតស្គាល់គ្រប់រស់ជាតិ)។ បញ្ជាក់ នេះគ្រាន់តែចង់ឱ្យបងប្អូនដឹងខ្លះៗពីប្រវត្តិនាងខ្ញុំមិនអស់ទេ គ្រាន់តែឱ្យដឹងខ្លះៗតែប៉ុណ្ណោះ (នេះហើយជាការតស៊ូរបស់ខ្ញុំ)»៕